ខ្សែបម្រើ PauPogba បាននិយាយថាក្រុម Manchester United មិនចាញ់ក្រុម Manchester City នោះទេ ដោយកាលពីប្រកួតថ្ងៃមុននោះ វាគ្រាន់តែជាមេរៀនមួយសម្រាប់ក្រុមពង្រឹងខ្លួននៅប្រកួតក្រោយៗប៉ុណ្ណោះ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ Man Utd បានចាញ់ក្រុម Man City ក្នុងដីខ្លួនឯងដោយលទ្ធផល ២-១ ។ ខណៈដែលកីឡាករថ្លៃបំផុតដែលបិសាចក្រហមទិញចូល Pogba មិនអាចជួយអ្វីបានច្រើននោះទេ ក្នុងការប្រកួតមួយនេះ។ យ៉ាងណាមិញ អតីតកីឡាករ Juventus ខាងលើ ក្រោយពីចប់ការប្រកួតភ្លាម បាននិយាយថាសមាជិកទាំងអស់របស់ Man Utd មិនចុះចាញ់ Man City ឡើយ ការប្រកួតថ្ងៃមុនវាគ្រាន់តែជាមេរៀនមួយប៉ុណ្ណោះ។
“រដូវកាលនេះទៀតតែចាប់ផ្ដើមទេ យើងមិនចាញ់ឡើយ វាជាមេរៀនមួយសម្រាប់យើង ដើម្បីត្រៀមខ្លួនឱ្យល្អ សម្រាប់ប្រកួតក្រោយៗទៀត”។ សម្ដីរបស់ Pogba ។
អតីតកីឡាករចេញពីថ្នាលយុវជនរបស់ Man Utd ខាងលើនេះ បង្ហាញខ្លួន៣ប្រកួតមកហើយ មិនទាន់រកបានមួយគ្រាប់នោះទេ ហើយបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតក៏មិនទាន់បានមួយគ្រាប់ដែរ៕

មតិយោបល់