ព័ត៌មានកីឡា

Ronaldo ៖ Real Madrid នឹងឈ្នះ La Liga នៅរដូវកាលនេះ

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថាក្លឹប Real Madrid ប្រាកដជាឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ បន្ទាប់ពីលេងសហការគ្នាល្អ និងឈ្នះ៣ប្រកួតជាប់គ្នាដើមរដូវកាលនេះ។

Real Madrid ឈ្នះពាន La Liga ចុងក្រោយនៅឆ្នាំ២០១១-២០១២ ហើយក្រោយពីចប់ឆ្នាំនោះទៅ គឺបានត្រឹមតែនៅក្រោយដៃគូប្រជែង Barcelona រហូត។ ខណ:ដែលរដូវកាលនេះវិញ បន្ទាប់ពីលេង៣ប្រកួត ឡើងឈរកំពូលតារាង ហើយ Barcelona និង Atletico Madrid នៅខាងក្រោមពួកគេនោះមក Ronaldo ជឿជាក់ថាពានលីគកំពូលរដូវកាលនេះ ទៅណាមិនរួចពីអធិរាជសនោះទេ។

“ខ្ញុំចង់ឈ្នះពានទាំងអស់ប្រសិនបើអាច ប៉ុន្តែ La Liga ជាអ្វីដែលយើងចង់បាន។ នេះជាពានដែលក្លឹបចង់បានខ្លាំង ក្រោយពីខកខានអស់ពេលជាយូរមកហើយ។ យើងបានចាប់ផ្ដើមបានល្អ ហើយខ្ញុះរំពឹងថាយើងនឹងបន្ដវាឱ្យល្អរហូតទៅ។ វានៅពេលយូរទៀតណាស់ តែខ្ញុំមានទំនុកចិត្តថាយើងនឹងឈ្នះវារដូវកាលនេះ”។ សម្ដី Ronaldo ។

ទាំង Ronaldo , Modric និងកីឡាករផ្សេងទៀតនៅ Real Madrid សុទ្ធតែចង់បានពានរង្វាន់ La Liga រដូវកាលនេះ បន្ទាប់ពីខកខានជាយូរមកនេះ។ ខណ:ដែលក្រុមមួយនេះ កំពុងតែជួបបញ្ហាមួយគឺចាប់ពីរដូវកាលនេះទៅ ពួកគេមិនអាចទិញកីឡាករថ្មីចូលបាននោះទេរហូតដល់ឆ្នាំ២០១៨ ក្រោយពី FIFA បានដាក់ពិន័យពួកគេ៕

<> at Estadio Santiago Bernabeu on March 20, 2016 in Madrid, Spain.

RonaldoPique Cristiano+Ronaldo+Mesut+Ozil+Real+Madrid+v+5QtKhBN56onl

មតិយោបល់