ក្លឹប Arsenal បានលទ្ធផលស្មើគ្នា ១-១ ជាមួយ PSG ក្នុងការប្រកួតបើកឆាក UEFA Champions League កាលពីយប់មិញនេះ។ ដោយ Cavani ជាអ្នករកគ្រាប់បាល់នៅត្រឹមវិនាទី៤០ដើមតង់ទីមួយ របស់ម្ចាស់ផ្ទះ PSG ស្របពេលដែល Sanchez រកបានតាមស្មើនៅនាទី៧៨។
អ្វីដែលគេសង្កេតឃើញក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ Cavani មានឱកាសមាសឱកាសពេជ្រ ជាច្រើនលើកច្រើនសារមែនទែន ប៉ុន្តែធ្វើមិនបានសម្រេចឡើង។ នេះបានធ្វើឱ្យអ្នកគាំទ្រទាំងអស់គិតថាក្រុមកាំភ្លើងធំបាន១ពិន្ទុពី PSG នេះ សមតែអរគុណដល់កីឡាករអ៊ុយរុយហ្គាយទៅ ព្រោះរូបគេនេះហើយ ដែលជាអ្នកទុកឱកាសឱ្យ Arsenal នោះ។

យ៉ាងណាមិញ ក្នុងការប្រកួតបើកឆាកពូល A នៃ Champions League កាលពីយប់មិញនេះ គ្មានក្រុមណាទទួលបាន៣ពិន្ទុឡើយ ដោយ Basel ក៏បានត្រឹមស្មើ Ludogorets Razgrad ១-១ ស្របពេល PSG ស្មើជាមួយ Arsenal ១-១ ដែរ៕











មតិយោបល់