Post News Media ព័ត៌មានកីឡា Ronaldo កំពុង...

Ronaldo កំពុងចរចារជាមួយក្រុមយក្សអ៊ីតាលី

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបណ្តាញសារពត៌មានជាច្រើននៅតំបនអឺរ៉ុប បានចុះផ្សាយពីកំពូលខ្សែប្រយុទ្ធអន្តរជាតិ ពរទុយហ្គាល់ Criatiano Ronaldo ក្នុងការផ្ទេរទៅកាន់ក្រុម​ជើងឯកអ៊ីតាលី Juventus នៅរដូកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Cristiano Ronaldo កំពុងស្ថិតក្នុងការចារចារជាមួយក្រុមសេហបង្កង់ Juventus ទាក់ទងទៅនឹងការ​ចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យ​៣៣ឆ្នាំរូបនេះ នឹងទទួលបានតម្លៃពលកម្មដល់ទៅ ២៦,៥លានផោន ក្នុងមួយឆ្នាំ ប្រសិនបើយល់ព្រមទៅកាន់អ៊ីតាលីមែននោះ។ យ៉ាងណាវិញ សម្រាប់ Ronaldo មិនទាន់ប្រាកដពីអនាគត់របស់គេនៅឡើយទេ​ ម្យ៉ាងមិនខ្វះក្លិបធំៗឡើយ ដែលចង់បានកីឡាករកំពូលស៊ុតរូបនេះ ជាក់ដូចជាក្រុម Paris Saint Germain និងអតីតក្លិបចាស់ Manchester United ជាដើមសុទ្ធសឹងតាមប្រមាញ់ដូចគ្នា។ ក៍ប៉ុន្តែ Juventus វិញ ក៍មិនមែនជាក្លិបមួយអន់ដែរ ពួកគេជាក្រុមខ្លាំងមួយ​ទាំងក្នុងស្រុក និងក្រៅស្រុក ដែលសាកសមបំផុតសម្រាប់ធ្វើជាទ្រនុំថ្មី របស់ Ronaldo ។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការចរចារ​ជាមួយ Cristiano Ronaldo ដើម្បីធ្វើយ៉ាងណាសម្រេចការនាំយកកីឡាកររូប​នេះ ទៅកាន់អ៊ីតាលី ក្នុងតម្លៃពលកម្ម ២៦,៥លានផោន ក្នុងមួយឆ្នាំ។

Loading...