ព័ត៌មានកីឡា

ខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជា៖ ឃីម ឌីម៉ា បាន៣ពិន្ទុ ខណៈ សេក គឹមរួន ខកចិត្តក្រោយចប់៥ទឹក

ជើងខ្លាំង ឃីម ឌីម៉ា បានផ្តួលអ្នកលេងរម្លងដែនពីថៃ Loom Leng យក៣ពិន្ទុត្រឹមទឹកទី៤ ខណៈអ្នកប្រដាល់ចិត្តសឿង សេក គឹមរួន បានត្រឹមចាញ់ពិន្ទុ Phat ChhayakPhum ក្រោយចប់ការតស៊ូ៥ទឹករួចមក។

ការប្រកួតសន្សំពិន្ទុ ឆ្ពោះទៅដណ្តើមខ្សែក្រវ៉ាត់ស្រាបៀរកម្ពុជាម្សិលមិញ ឃីម ឌីម៉ា ធ្វើបានយ៉ាងល្អ ដោយព្យាយាមម៉ាត់បំបុក និងទាត់ផ្ទួនៗជាច្រើនជើង រហូតត្រូវអាជ្ញាកណ្តាលរាប់ថៃដល់៨នៅទឹកទី២។ ចំណែក Loom Leng បានត្រឹមទប់ក្រៀកជង្គង់ និងផ្ញុកកែងសងតិចៗតែប៉ុណ្ណោះ។ រហូតដល់ទឹកទី៤ ឌីម៉ា ធាក់ផ្តាច់កម្លាំងថៃជាច្រើនជើង មុននិងស៊ក៣ដៃសន្លប់តែម្តង។

ងាកមកអ្នកប្រដាល់ចិត្តសឿង សេក គឹមរួន វិញ នៅតែបង្កើតភាពជក់ចិត្តក្នុងការទស្សនាដដែល។ អ្នកប្រដាល់ដែនដីអង្គររូបនេះ ព្យាយាមលូកដៃ និងម៉ាត់ពីចម្ងាយយ៉ាងច្រើន ទៅលើ Chhayaphum ។ ៣ទឹកដំបូង គឹមរួនហាក់មានប្រៀប ប៉ុន្តែ២ទឹកចុងក្រោយត្រូវកីឡាករថៃ ទាត់ និង បុកជង្គង់ បានយ៉ាងច្រើន។ ចប់ការប្រកួត ចៅក្រម បានផ្តល់ជ័យជម្នះដល់ Chhayaphum តែម្តង។

https://www.youtube.com/watch?v=08MgQ49y1rY

https://www.youtube.com/watch?v=44npzQJ5OvQ&feature=youtu.be

មតិយោបល់