មណ្ឌលគិរីៈ លោកស្រី ម៉ែន សំអន បានចុះសួរសុខទុក្ខនិង ផ្ដល់ថវិកាដល់អ្នកស្រី រ័ត្ន សាវី ជាអភិបាលរង ស្រុកអូរាំង ដែលមានជំងឺមហារីកដោះ ខាងឆ្វេងជាងមួយឆ្នាំមកហើយ ដោយសារត្រូវ ទៅព្យាបាល ឯប្រទេសជិតខាង ពុំមានលទ្ធភាពបង់ថ្លៃសេវា មន្ទីរពេទ្យបន្តទៀតទេ ។
គួរបញ្ជាក់ថាដែរថា ដោយសារមានការចុះផ្សាយ តាមបណ្ដាញសង្គម នឹង បណ្ដាព័ត៌មានក្នុងស្រុកមួយចំនួន ទើបលោក បានជ្រាបព័ត៌មាន នឹងក៏បានឆ្លៀតពេលចុះទៅ ដល់គេហដ្ឋានផ្ទាល់តម្ដង ។
លើសពីនេះទៅទៀត ក្រុមគ្រួសារក៏បានទទូចសំណូមពរដល់ សម្ដេចហ៊ុន សែន ដែលលោក កំពុងចុះមកបំពេញ បេសសកម្ម នៅក្នុងខេត្តមណ្ឌលគិរី ឲ្យជួយ ដល់ក្រុមគ្រួសារគាត់ផងដែរ ដើម្បីមានជា ថវិកាក្នុងការបញ្ជូន គាត់ទៅព្យាបាលឲ្យទាន់ពេលវេលា ព្រោះជំងឺគាត់ កំពុងមានសភាពធ្ងន់ធ្ងរ នឹងធ្វើទុកខ្លាំងដែរ ៕
មតិយោបល់