ព័ត៌មានកីឡា

ចាំមើល Man Utd យប់នេះ នឹងទទួលបានលទ្ធផលយ៉ាងណាវិញ

ក្រុមបីសាចក្រហម Manchester United នឹងបើកកីឡារដ្ឋាន Old Trafford ទទួលក្រុមញញួរធំ West Ham United នាវេលាម៉ោង ១០ យប់នេះ។

យ៉ាងណាវិញ Arsenal, Man City, Everton, Burnley, Huddersfield Town និង West Bromwich Albion បានដណ្តើមបាន ៣ពិន្ទុ សម្រាប់ការប្រកួតដំបូង នៅក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី១ហើយ។ សម្រាប់យប់នេះ ក្រុមបីសាចក្រហម Manchester United មានសង្ឃឹមយ៉ាងមុតមាំ ក្នុងការដណ្តើមយក ៣ពិន្ទុផងដែរ នៅក្នុងផ្ទះខ្លួនឯង ជាមួយក្រុម West Ham United ។ សម្រាប់យប់នេះ លោក Jose Mourinho ដាក់កីឡាករ ល្អៗជាច្រើន ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង ដូចជា ខ្សែប្រយុទ្ធ Romelu Lukaku លេងប្រយុទ្ធទោល អមដោយ Mkhitaryan និង Antonie Matial។

ចំណែក នៅកណ្តាលមាន Paul Pogba , Ander Herrera និង Nemanja Matic ស្របពេលតំបន់ការពារមាន Valencia, Jones, Bailly និង Darmian និងអ្នកចាំទី Devid De Gea ។ តាមរយៈ ទម្រង់លេង ៤-៣-៣ ដែលលោក Jose Mourinho បានដាក់លេងក្នុងការប្រកួតនេះ ក្រុមបីសាចក្រហម Manchester United មានសង្ឃឹមច្រើន ក្នុងការរកគ្រាប់បាល់ ចូលទីក្រុម West Ham ព្រោះថា ខ្សែប្រយុទ្ធ Lukaku មុតស្រួចខ្លាំងណាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុម West Ham បានគ្រប់វិនាទី។ ដូច្នេះហើយ រង់ចាំមើលថា តើការប្រកួតរវាងក្រុម Man Utd និង West Ham មានការធ្លាយគ្រាប់បាល់ប៉ុន្មានគ្រាប់។

ចំពោះការប្រកួតកាលពីរដូវកាលមុន ក្នុងទឹកដី Man Utd បញ្ចប់លទ្ធផល ១-១ និងការលេងក្នុងដីរបស់ក្រុម West Ham វិញ ក្រុមបីសាចក្រហម បានយកឈ្នះក្នុងលទ្ធផល ២-០ ។ គួរបញ្ជាក់ផងដែរថា ក្រៅពីគូ នេះ នៅមានការប្រកួត១គូទៀត រវាងក្រុមម្ចាស់ផ្ទះ Newcastle និងក្រុម Tottenham។

មតិយោបល់