ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានបង្ហាញក្តីខកចិត្តយ៉ាងខ្លាំង ក្រោយត្រូវថៃវាយបកយកឈ្នះ ដោយលទ្ធផល ២-១ កាលពីម្សិលមិញ នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយប្រទេសវៀតណាម។
អ៊ិន សូដេវីដ បានស៊ុតបំបុកជើងខ្សែការពារថៃ នាំមុខតាំងពីនាទី៨ ប៉ុន្តែត្រូវថៃ វាយបកបាន២គ្រាប់វិញត្រឹម២នាទីប៉ុណ្ណោះ ពោលនាទីទី២៨ និងនាទីទី៣០។ បរាជ័យនេះ បានបន្ថយក្តីសង្ឃឹមរបស់កម្ពុជា ទៅកាន់វគ្គបន្ត ក្រោយ៣ប្រកួត ឈ្នះ១ ចាញ់២ ខណៈសល់២ប្រកួតទៀតក្នុងដៃ។
ក្រោយចប់ការប្រកួត ទាំងកីឡាករ និងគ្រូបង្វឹក បានបង្ហាញទឹកមុខស្រងូតស្រងាត់ បង្កប់ដោយក្តីខកចិត្តយ៉ាងក្រាស់ក្រែល។ ខាងក្រោមនេះ ជារូបភាពដែលក្រុមកាងារ Post News Media ថតបានដោយផ្ទាល់ពីទីលាន៖
មតិយោបល់