ក្រុមមេឃខៀវ Manchester City នៅតែជាក្រុមខ្លាំងរបស់ក្របខណ្ឌកំពូលអង់គ្លេស Premier League ដដែលក្រោយពីយកឈ្នះក្រុមតោខៀវ Chelsea ក្លាយជាជើងឯក Community Shield ។
ក្នុងនោះដែរ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ពិតជាខ្សែប្រយុទ្ធមុតស្រួច មិនអាចខ្វះបានមែន ដោយកីឡាកររូបនេះ ជាអ្នករកគ្រាប់បាល់ទាំង២គ្រាប់ ជួយ Man City យកឈ្នះ Chelsea ២-០ ។ ២គ្រាប់របស់ Aguero ធ្វើបានសម្រេចនៅនាទីទី១៣ និង១គ្រាប់ទៀតនៅនាទីទី៥៨ ដែលជាគ្រាប់បាល់សម្រាប់ការបង្ហាញខ្លួនជាថ្មីឲ្យក្រុម Manchester City ។ គួរបញ្ជាក់ផងដែរថា នេះគឺជាពានទី៣ ហើយ ដែលក្រុម Manchester City បានឈ្នះក្រោមការដឹកនាំរបស់លោក Pep Guadiola រយៈពេល២រដូវកាលជាង ខណៈពាន២ផ្សេងទៀតមានដូចជា Carabao Cup និង English Premier League ។
ដូច្នេះហើយ ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នៅតែជាខ្សែប្រយុទ្ធមុតស្រួច និងគ្រោះថ្នាក់ដដែល សម្រាប់ក្រុម Manchester City ក្នុងការធ្វើព្យុះភ្លៀងក្នុងរដូវកាលថ្មីនេះទៀត។



https://www.youtube.com/watch?v=R29CnwKMswY
មតិយោបល់