ព័ត៌មានជាតិ

ឱកាសរបស់អ្នកដើម្បីជួយលើកស្ទួយវិស័យអប់រំក្នុងប្រទេស

ភ្នំពេញៈ ទន្ទឹមនឹងវិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានានូវអនាគតភ្លឺស្វាងសម្រាប់គ្រប់គ្នា វគ្គ StartUp Weekend ថ្មី បានផ្ដោតលើការអប់រំ និងមានគោលបំណងសំដៅចំពោះគំនិតល្អៗ ដែលអាចរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍកម្រិតវិស័យអប់រំនៅកម្ពុជា ក៏ដូចជាពង្រីកវិស័យអប់រំឲ្យកាន់តែទូលាយតាមរយៈបច្ចេកវិទ្យា។

ព្រឹត្តិការណ៍រយៈពេល៥៤ម៉ោង ដែលឧបត្ថម្ភដោយ សែលកាត មានគោលបំណងជំរុញឥទ្ធិពលដល់ការអប់រំក្នុងប្រទេស និងបច្ចេកវិទ្យាអប់រំតាមរយៈការផ្ដោតយកចិត្តទុកដាក់លើការអភិវឌ្ឍគំនិតចាប់ផ្ដើម និងការបណ្ដាក់ទុន។ ព្រឹត្តិការណ៍នេះ បើកទូលាយសម្រាប់មនុស្សគ្រប់រូប ពិសេសសាស្ត្រាចារ្យ អ្នករចនា អ្នកអភិវឌ្ឍកម្មវិធី សិស្ស-និស្សិត និងអ្នកជំនាញជាច្រើន ក្នុងបំណងបង្រៀនពីមូលដ្ឋាននៃដំណើរការវិស័យអប់រំមួយឲ្យជោគជ័យ ឬការបណ្ដាក់ទុន EdTech។

ចំណុចប្លែកគេសម្រាប់វគ្គ Startup Weekend នេះគឺសិក្ខាកាមមិនចាំបាច់ប្រកួតដេញថ្លៃគំនិតអាជីវកម្មខ្លួនដើម្បីចូលរួមទេ ឬពុំចាំបាច់ត្រូវតែចេះជំនាញព័ត៌មានវិទ្យាដែរ។ ផ្ទុយមកវិញ ពួកគាត់អាចចូលរួមជាក្រុមមួយដែលមានគំនិត និងឆន្ទៈប្រហាក់ប្រហែលគ្នា ដែលសិក្សាបង្កើនបទពិសោធក្នុងជីវិតព្រមគ្នាដូចជាក្នុងការងារប្រកបដោយភាពច្នៃប្រឌិត ហើយគ្រប់សកម្មភាពទាំងអស់ គឺពោរពេញដោយភាពរីករាយ។

ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៦-១៨ កញ្ញា នៅ Raintree Cambodia ផ្លូវលេខ២៩៩ ក៏ផ្ដល់ជូនសិក្ខាកាមទាំងអស់នូវអាហារ និងភេសជ្ជៈក្នុងពេលចូលរួមវគ្គនីមួយៗ ព្រមទាំងផ្ដលនូវឈ្មោះលេខកូដអ៊ីនធើណិតប្រចាំប្រទេសដល់អ្នកដទៃទៀតផងដែរ។ គំនិតសំខាន់បំផុតសម្រាប់វគ្គនេះ គឺឱកាសមើលឃើញគំនិតផ្សេងៗប្រែក្លាយជាការពិត និងជួយលើកស្ទួយបទដ្ឋានអប់រំក្នុងស្រុក និងបង្កលក្ខណៈងាយស្រួលផងដែរ។

ការអប់រំ Startup Weekend បើកដំណើរការប្រកួតប្រជែងគ្នារយៈពេល៦០វិនាទី ដោយមានក្រុមរៀបចំបង្កើតទាក់ទងនឹងគោលគំនិតដែលអាចសម្រេចបានជាច្រើន ដែលត្រូវធ្វើការបោះឆ្នោតជ្រើសរើសដោយអ្នកចូលរួម។ បន្ទាប់មកក្រុមនីមួយៗ ចំណាយពេលពីរថ្ងៃ ដើម្បីអភិវឌ្ឍគំនិតរបស់ខ្លួនមុនពេលធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មការ។ សម្រាប់ក្រុមទាំងអស់មានការណែនាំពីវាគ្មិនជំនាញមានបទពិសោធខ្ពស់ក្នុងវិស័យអប់រំផងដែរ។

លោក ឡាសស្លូ បារតា នាយកពាណិជ្ជកម្មក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា ការអប់រំជាមធ្យោបាយដែលយើងបង្កើតចំណេះដឹង អំពីការងារពិភពលោក និងតួនាទីមួយដែលយើងអាចអភិវឌ្ឍជំនាញជាច្រើន ដែលមិនត្រឹមតែជួយខ្លួនឯងឲ្យរស់នៅក្នុងពិភពខាងក្រៅនោះទេ ថែមទាំងរួមចំណែកជួយពិភពលោកផងដែរ។ លោកក៏បានបន្ថែមទៀតថា យើងរីករាយក្នុងការចូលរួមជាមួយគ្នាថ្ងៃនេះជាមួយដៃគូសហការរបស់យើងគឺ StartUp Weekend ដើម្បីដំណើរការវគ្គមួយដែលបង្កើតការយល់ដឹងសម្រាប់វឌ្ឍនភាពក្នុងវិស័យអប់រំ និងគំនិតល្អៗ ដែលអាចរួមចំណែកចំពោះបទដ្ឋានអប់រំ ក៏ដូចជាលទ្ធភាពងាយស្រួលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

គួរបញ្ជាក់ថា ក្រៅពីការឧបត្ថម្ភរបស់ សែលកាត ដល់ StartUp Weekend សែលកាតក៏ បានដំណើរការកម្មវិធី Cellcard Lab ដែលជាកម្មវិធីបណ្ដុះគំនិតមួយ ដើម្បីជួយយុវជនខ្មែរ ដែលមានគំនិតអាជីវកម្មដ៏អស្ចារ្យ អាចដាក់ពាក្យចូលរួមកម្មវិធីរយៈពេល៣ខែ ផ្ដល់ជូនដោយ Impact Hub កម្ពុជា និង Magic Malaysia។ បើតាមលោក ឡាសស្លូ បារតា បានឲ្យដឹងថា នេះជាជំហានទីពីរ សម្រាប់សិក្ខាកាម StartUp Weekend ហើយក៏ជាមធ្យោបាយយើងក្នុងការផ្ដល់នូវការគាំទ្រដល់យុវជនដ៏មានទេពកោសល្យរបស់កម្ពុជា

13662560_1144219398976463_1870597494_o14339283_1144219355643134_1274976401_o14339989_1144219382309798_2143451363_o14374626_1144219425643127_527141222_o14374816_1144219342309802_1598114902_o14393138_1144219295643140_451728157_o14393896_1144219412309795_1958687793_o

មតិយោបល់