ខ្សែបម្រើឆ្នើម អ៊ីន សូដេវីដ ដែលកំពុងជាប់ភារកិច្ចលេងជាមួយក្រុម U19 នៅវៀតណាម ត្រូវបានលោក Lee Taehoon កោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅសិង្ហបុរី ត្រៀមវគ្គជម្រុះ AFF Suzuki Cup ចុងឆ្នាំនេះ។
តាមសំណេរលើទំព័រផ្លូវការរបស់ក្លឹបភ្នំពេញក្រោន ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ នឹងមានឈ្មោះក្នុងបញ្ជីក្រុមឈុតធំដែលចេញដំណើរទៅបោះជម្រុះហ្វឹកហាត់នៅសិង្ហបុរីស្អែកនេះ។ ប៉ុន្តែគេកំពុងស្ថិតនៅប្រទេសវៀតណាមនៅឡើយ ដោយជាប់ភារកិច្ចក្នុងជំនួបបង្គ្រប់កិច្ចតទល់ ឥណ្ឌូនេស៊ី ល្ងាចនេះ។
អ៊ីន សូដេវីដ បានចូលជាយុវជនថ្នាលរបស់ភ្នំពេញក្រោនកាលពីឆ្នាំ២០១១ មុននឹងឡើងមកលេងឈុតធំកាលពីឆ្នាំ២០១៥។ កាលសប្តាហ៍មុន កីឡាករវ័យក្មេងរូបនេះ ជាអ្នកស៊ុតបំបុកជើងខ្សែកាពារថៃ ជួយកម្ពុជានាំមុខមុន១គ្រាប់ក្នុងជំនួបចាញ់ថៃ ២-១ ផងដែរ។
មតិយោបល់