ព័ត៌មានកីឡា

ភ្នំពេញក្រោន ផ្តល់កុងត្រាឲ្យកីឡាករថ្នាល២១នាក់បន្ថែម សម្រាប់លេងលីគរដូវកាល២០១៧

ក្លឹបជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន បានសម្រេចផ្តល់កុងត្រា ពេញសឹទ្ធដល់កីឡាករថ្នាលរបស់ខ្លួន២១នាក់បន្ថែម សម្រាប់ត្រៀមលេងឈុតធំ ក្នុងលីគកំពូលកម្ពុជារដូវកាល២០១៧ខាងមុខ។

កីឡាករទាំង២១នាក់ ភាគច្រើនជាយុវជនថ្នាលអាយុក្រោម១៨ឆ្នាំ ដែលបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ U16 និង U19  រួមមាន អ៊ិន សូដេវីដ, អន ចាន់ប៉ូលីន, សឿត បារាំង, អ៊ុក សុវណ្ណ, ស្វាង សំណាង, សឿន ណឿត, គឹម ឆាយ៉ា, គង់ ចាន់វុទ្ធី, ម៉ាត់ សុរ៉ាវី, ស្រៀង ទិដ្ឋឈី, ឈូត សេងទៀង, យ៉ើ មូស្ល៊ីម, ពៅ ប៉ុនវុទ្ធី, សាត រ៉ូហ្សាក, ជួង ចាន់ចាវ, វ៉ាត សំណាង, កែន ចាន់សូភ័ក្ត្រ, ម៉ែន ពិភព, ជា ចាន់ដារ៉ា, យើ សាហ្វ៊ី, ម៉ៅ ពិសិដ្ឋ។

PPC Contract

មតិយោបល់