ព័ត៌មានកីឡា

Man Utd ក្លាយជាក្រុមរកចំណូលបានច្រើនជាងគេប្រចាំរដូវកាល ២០១៦-២០១៧

ក្រុមបីសាចក្រហម Manchester United បានហក់ឡើងទៅឈរចំណាត់ថ្នាកមលេខ ១ នៃក្រុមដែលរកចំណូលបានច្រើនជាងគេប្រចាំរដូវកាល ២០១៦-២០១៧នេះ។

នេះគឺជារឿងដ៍អស្ចារ្យសម្រាប់ Man Utd ដែលអាចប្រជែងតំណែងរបស់ក្រុម Real Madrid បាននៅក្នុងរដូវកាលនេះ។ បីសាចក្រហម បានឡើងភាគរយដល់ទៅ ៧% នៅរដូវកាលនេះតាមរយៈចំណូលផ្សេងៗ ដែលក្លិបអាចរកបានពេញមួយរដូវកាលកន្លងមក។ ថ្វីបើ Man Utd មិនលេងនៅ Champion League កាលពីរដូវកាលមុនក៍ដោយ តែពួកគេបានបញ្ចប់រដូវកាលយ៉ាងល្អ ដោយឈ្នះពាន Europa League នឹងមានតំណែង Champion League រដូវកាលក្រោយវិញ។

ខាងក្រោមនេះជាតារាងក្រុមទាំង ១០ ដែលរកចំណូលបានច្រើនជាងគេនៅអឺរ៉ុបក្នុងរដូវកាល ២០១៦-២០១៧៖
១. Man Utd ៣០៩៥ លានអឺរ៉ូ
២. Real Madrid ២៩៧៦ លានអឺរ៉ូ
៣ Barcelona ២៧៦៥ លានអឺរ៉ូ
៤. Bayern Munich ២៤៤៥ លានអឺរ៉ូ
៥. Man City ១៩៧៩ លានអឺរ៉ូ
៦. Arsenal ១៩៥៦ លានអឺរ៉ូ
៧. Chelsea ១៥៩៩ លានអឺរ៉ូ
៨. Liverpool ១៣៣០ លានអឺរ៉ូ
៩. Juventus ១២១៨ លានអឺរ៉ូ
១០. Tottenham ១០១១ លានអឺរ៉ូ

មតិយោបល់