Everton កំពុងតែចង់បានខ្សែប្រយុទ្ធជើងចាស់របស់ក្លិបបីសាចក្រហម Manchester United ដើម្បីទៅចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធត្រៀមទិញ Oliver Giroud ខណះ Man Utd បានដាក់ល័ក្ខខ័ណ្ឌលើការដោះដូរនេះ។
បើតាម Goal បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បសនយល់ព្រមក្នុងការលក់ខ្សែប្រយុទ្ធ ជើងចាស់ដ៍ឆ្នើមរបស់ក្លិប Wayne Rooney ទៅឲ្យក្រុម Everton ហើយ ក៍ប៉ុន្តែក្លិបមួយនេះចង់បានខ្សែប្រយុទ្ធ Romelu Lukaku ត្រឡប់មកវិញ។ ជាការពិតណាស់ លោក Jose Mourinho បានប្រាប់ Goal ថា លោកពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុមចាស់របស់លោក Lukaku ខ្លាំងណាស់។ លោក Mourinho បានបន្តទៀតថា Lukaku អាចទៅកាន់ក្លិបចាស់របស់គេ Chelsea វិញ ក៍ប៉ុន្តែ បីសាចក្រហម ក៍មានបំណងចង់បានកីឡាកររូបនេះដែរ។
ម្យ៉ាងវិញទៀត ការលក់ Rooney ទៅឲ្យក្រុម Everton វានឹងអាចក្លាយជាដំណោះស្រាយមួយ សម្រាប់ក្លិប ក្នុងការចរចារ ទិញយក Romelu Lukaku មកក្រោមការដឹកនាំរបស់លោក Jose Mourinho វិញ។ តាមពិត Man Utd ចង់បានខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Alvaro Morata នោះទេ ក៍ប៉ុន្តែ ដោយសារ តែការសូញសាញ និងភាពស៉ាំញ៉ាំពីក្រុម Real Madrid ទើបធ្វើឲ្យលោក Mourinho ងាកមករក Lukaku វិញ។
គួរបញ្ជាក់ផងដែរថា លោក Mourinho បានលក់ Lukaku ទៅឲ្យក្រុម Everton កាលពីឆ្នាំ ២០១៤ នៅពេលដែលលោក ចូលមកដឹកនាំក្រុម Chelsea ជាលើកទី២ វិញក្នុងតម្លៃប្រមាណជា ២៨លានផោន។ ក៍ប៉ុន្តែ ការនាំយក Lukaku មកកាន់ Man Utd នេះដែរ ត្រូវបានគេជឿជាក់ថា តម្លៃមិនទាបជាង ៧៥លានផោនឡើយ។
មតិយោបល់