ព័ត៌មានកីឡា

ល្ងាចនេះ បឹងកេត ប៉ះ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្នុងជំនួបសប្តាហ៍ទី ១២ ដោយក្លិបបាល់ទាត់ បឹងកេត ត្រូវប៉ះជាមួយ ក្លិបបាល់ទាត់ ភ្នំពេញក្រោន នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ ឧសភា នេះ នៅលើវាលស្មៅសប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។

កាលពីរប្រកួតជើងទី ១ នៅកីឡដ្ឋាន RSN ក្រុមបឹងកេត បានចាញ់ ក្រុមភ្នំពេញក្រោន ០ទល់៤ ម្តងមកហើយ ចាំមើលថាជើងទី ២ នេះ បឹងកេត អាចស្តាមុខម៉ាត់វិញបានទេ ខណ:ដែលជំនួបនេះក៏មានផ្សាយបន្តផ្ទាល់តាមរយ:ទូរទស្សន៍ BTV ផងដែរ៕

មតិយោបល់