លោក Gao Hongbo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិនបានប្រកាសលាលែងពីតំណែងក្រោយពីដឹកនាំក្រុមចាញ់២ប្រកួតជាប់គ្នាក្នុងវគ្គសន្សុំពិន្ទុព្រឹត្តិការណ៍ជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី។
ចិនបានចាញ់សិរីក្នុងដីខ្លួនឯងក្នុងលទ្ធផល ១-០ ខណៈដែលប្រកួតក្រោយនេះបន្ដចាញ់ក្រុមអ៊ូបេគីស្ថានទៀត ដោយលទ្ធផល ២-០។ បរាជ័យជាប់គ្នានេះបានធ្វើឱ្យក្រុមបាល់ទាត់ជម្រើសជាតិចិន អស់ឱកាសក្នុងការឡើងទៅវគ្គបន្ដទៀតហើយ ព្រោះ៤ប្រកួតកន្លងមកនេះ បានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ដោយការដឹកនាំក្រុមមិនបានល្អដូច្នេះហើយ ទើបបានជាលោក Gao សុខចិត្តចុះចេញពីតំណែងគ្រូបង្វឹកដោយខ្លួនឯង ជាជាងការបណ្ដេញចេញពីសហព័ន្ធបាល់ទាត់ចិន។
គ្រូបង្វឹកវ័យ៥០ឆ្នាំខាងលើបាននិយាយថា៖ “ខ្ញុំចាកចេញពីក្រុមជម្រើសជាតិដោយសារសុខភាពខ្ញុំមិនល្អ ហើយការដឹកនាំក្រុមចាញ់ផ្ទួនៗគ្នានេះ ក៏ជាហេតុផលមួយធំផងដែរ។ ខ្ញុំធ្លាប់និយាយហើយថា ប្រសិនបើមិនឈ្នះ អ៊ូបេគីស្ថានទេ ខ្ញុំនឹងឈប់ ហើយពេលនេះគឺវាដល់ពេលហើយ”៕
មតិយោបល់