ព័ត៌មានកីឡា

Bale មិនខ្វល់រឿង Pogba ដណ្ដើមតំណែងកីឡាករថ្លៃជាងគេលើលោក

Gareth Bale មិនខ្វល់ចំពោះរឿង Pual Pogba ដណ្ដើមតំណែងកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេលើលោកនោះទេ អ្វីដែលសំខាន់គឺជាការជួយក្រុមរកជ័យជម្នះ។

Bale បានក្ដោបកំណត់ត្រាតម្លៃខ្លួនខ្ពស់ជាងគេបាន៣ឆ្នាំមកហើយ ពោលគឺតាំងពីរូបគេផ្លាស់ពី Spurs ទៅ Real Madrid ក្នុងតម្លៃខ្លួន៨៥,៣លានផោន ក្នុងឆ្នាំ២០១៣។ រហូតមកដល់ឆ្នាំ២០១៦នេះ Pual Pogba បានដណ្ដើមយកតំណែងនេះវិញ បន្ទាប់ពីត្រូវ Man Utd ទិញពី Juventus ក្នុងតម្លៃខ្លួន៨៩លានផោនកាលពីខែមុននេះ។

bale (2)

ត្បិតតែយ៉ាងនេះមែន ប៉ុន្តែ Bale មិនមានអ្វីត្រូវសោកស្ដាយចំពោះតំណែងនោះទេ ដោយរូបគេបញ្ជាក់ថាវាគ្រាន់តែជាចំនួនប្រាក់ប៉ុណ្ណោះ សំខាន់បានលេងជាមួយក្រុមដែលពេញចិត្ត ទើបជារឿងល្អ។ កីឡាករវ័យ២៧ឆ្នាំខាងលើបានបន្ដថា រូបគេបច្ចុប្បន្ននេះ គឺគិតតែជួយក្រុម Real Madrid ដើម្បីទទួលបានពានរង្វាន់បន្ថែមនៅរដូវកាលនេះ ដោយគ្មានពេលទៅគិតរឿងតម្លៃខ្លួនអ្វីឡើយ។

អតីតកីឡាករលេងនៅ Spurs ខាងលើបានឈ្នះពានរង្វាន់ UEFA Champions League ២ដងមកហើយ ក្នុងការលេងឱ្យ Real Madrid ៣រដូវកាលមកនេះ៕

gareth-bales-top-10-goals-of-20132014-for-real-madrid-wales-video

Gareth Bale goal

មតិយោបល់