ព័ត៌មានកីឡា

ក្មួយស្តេចព្រុយណេថា បើមានឱកាសស៊ុតពេណាល់ទីក្រុមកម្ពុជា នឹងមិនឲ្យបាក់មុខ Leicester ទៀតឡើយ

សមាជិក U19 Leicester City ដែលកំពុងលេងឲ្យជម្រើសជាតិព្រុយណេ កីឡាករ Faiq Jefri Bolkiah និយាយថា ប្រសិនបើខ្លូនមានឱកាសស៊ុតពេណាល់ទីក្នុងជំនួបតទល់ក្រុមកម្ពុជា ប្រចាំវគ្គជម្រុះ AFF Suzuki Cup ខ្លួននឹងមិនឲ្យភ្លាត់ដូចសិស្សច្បង Okazaki ដែលកំពុងលេងនៅក្រុមធំ Leicester ឡើយ។

ថ្លែងប្រាប់សារពត៌មាន Post News កាលពីម្សិលមិញ ខ្សែបម្រើឆ្នើមរូបនេះអះអាងថា គ្មានអ្វីអាចកំណត់បានក្នុងពិភពបាល់ទាត់ ប៉ុន្តែបើខ្លួនមានឱកាសដូចខ្សែប្រយុទ្ធក្នុងក្រុមធំ គេនឹងមិនឲ្យអ្នកចាំទីកម្ពុជាសង្គ្រោះបានទៀតឡើយ។

brunei-at-airport_13-10-16_sport-9

« មែន ក្នុងបាល់ទាត់យើងពិបាកស្មានទុកមុនណាស់ ពេលខ្លះវាពឹងលើសំណាងខ្លះដែរ។ ប៉ុន្តែខ្ញុំបានត្រៀមយ៉ាងល្អក្នុងការរកជ័យជម្នះឲ្យជម្រើសជាតិរបស់ខ្ញុំ។ បើមានឱកាសស៊ុតបាល់ពិន័យ ខ្ញុំនឹងស៊ុតឲ្យចូល មិនឲ្យភ្លាត់ទៀតឡើយ។ » សម្តី Faiq Jefri Bolkiah ។

Okazaki ធ្លាប់ស៊ុតក្រុមកម្ពុជាមិនចូលម្តងកាលវគ្គជម្រុះវ៉ើលខាប់ ដែលកាលណោះអ្នកចាំទី អ៊ំ សេរីរ័ត្ន ហក់សង្រ្គោះបាល់បាន ប៉ុន្តែចប់ការប្រកួតក្រុមគោព្រៃ ចាញ់ជប៉ុន ២ – ០។

okazaaki

Faiq Jefri Bolkiah មានភារកិច្ចដ៏ធំមួយជាមួយក្រុមជម្រើសជាតិព្រុយណេ ដើម្បីប្រជែងតទល់និងក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ និង ទីម័រខាងកើត ដើម្បិដណ្តើមកៅអីវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៦។ ជំនួបដំបូងរបស់ពួកគេគឺប៉ះ ទីម័រ នាថ្ងៃទី១៥ ខែតុលា ស្អែកនេះ។

 

មតិយោបល់