ព័ត៌មានកីឡា

ហង្សវិលមកវិញហើយ បន្តយកឈ្នះ Manchester City ដល់ក្នុងដី

ក្រុមជើងឯក Champion League ៥សម័យកាល ហង្សក្រហម Liverpool បានវិលមករកភាពខ្លាំង ដូចកាលពី១០ឆ្នាំមុនហើយ ក្រោយពីទម្លាក់ក្រុមចាយ​លុយច្រើន​ Manchester City នៅវគ្គ ៨ក្រុមចុងក្រោយ Champion League រួចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។

Liverpool ពិតជាធ្វើបានយ៉ាងល្អ តាមរយៈទម្រង់លេងវាយបករហ័សរបស់ពួកគេ​ទល់នឹងក្រុម Manchester City យប់មិញនេះ បើទោះបីជាត្រូវក្រុមម្ចាស់ផ្ទះ សម្រុកខ្លាំងយ៉ាងណា ក៍ហង្សក្រហម មិនមានការតក់ស្លុតឡើយ បែរជាលេង​កាន់តែល្អទៅវិញ។ Manchester City អាចរកគ្រាប់បាល់បានតាំងពីបើកឆាក​ការប្រកួតមកម្លេះ ពោលនៅនាទីទី២ ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Gabriel Jesus ស៊ុតបញ្ចូលទីនាំមុខមុន ដើម្បីផ្តល់ពន្លឺដល់ក្រុមមួយនេះ ក្នុងការបន្តរក​គ្រាប់បាល់បន្ថែមទៀត។​

យ៉ាងណាក៍ដោយ ឈានចូលដល់តង់ទី២ ក្រុម Manchester City វាយលុកខ្លាំងពេក ធ្វើឲ្យដាច់មាត់ខ្លួនឯង ជាហេតុធ្វើឲ្យ ខ្សែប្រយុទ្ធប្រកបដោយភាពគ្រោះថ្នាក់របស់ Liverpool គឺកីឡាករ Mohamed Salah ស៊ុតតាមស្មើមកវិញ នៅនាទីទី៥៦។ ១គ្រាប់នេះ មិនទាន់បញ្ចប់ឡើយ សម្រាប់ Liverpool​ នៅនាទីទី៧៧ ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino បានបន្ថែម១គ្រាប់ទៀត ជួយឲ្យ Liverpool យកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ២-១ សរុបទាំង២ជើង ហង្សក្រហម Liverpool បានយកឈ្នះ Manchester City ៥-១ ( ៣-០ និង ២-១ ) ។

ដូច្នេះហើយ ក្រុមហង្សក្រហម Liverpool បានដឹកដៃគ្នាជាមួយក្រុម Roma ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ដោយរង់ចាំក្រុម ២ផ្សេងទៀត ឡើងមកកាន់វគ្គនេះដែរ។

https://www.youtube.com/watch?v=v-dFnbQizak

មតិយោបល់