ព័ត៌មានសុខភាព

អាហារដែលអ្នកមិនគួរទទួលទានជាមួយស្រា ប្រយ័ត្ន…

បរទេសៈ មានមនុស្សជាច្រើនតែងតែចូលចិត្តទទួលទានស្រានៅពេលដែលជួបជុំមិត្តភក្តិ ឬមានកម្មវិធីផ្សេងៗ។ ប៉ុន្តែអ្នកទាំងអស់នោះពុំទាន់ដឹងថា អាហារបែបណាដែលមិនគួរញ៉ាំជាមួយនឹងស្រានោះទេ។ ព្រោះមានអាហារមួយចំនួនអាចប៉ះពាល់ដល់សុភាពធ្ងន់ធ្ងរ ហើយអាចពុលស្លាប់ទៀតក៏មាន។

foodacohol

ដូច្នេះចង់ដឹងថា តើអាហារបែបណាដែលមិនគួរទទួលទានជាមួយស្រានោះ សូមអានអត្ថបទខាងក្រោម៖

សាច់ក្រក ជាមួយស្រាបង្កឲ្យកើតជំងឺមហារីក
ការទទួលទានសាច់ក្រកអាចជួយបង្កើនរសជាតិនៃគ្រឿងស្រវឹង ឬជាតិអាកុល ដែលធ្វើឲ្យមនុស្សអាមារម្មណ៍ថា ឆ្ងាញ់កាន់តែខ្លាំង។ ទោះជាយ៉ាងណា អាហារទាំងនេះមានផ្ទុកអាស៊ីដអាមីណូ និង អ៊ីដ្រូកាបូន។ នៅពេលដែលអ្នកទទួលទានជាមួយស្រា វានឹងបណ្តោលឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ, ថ្លើម, បំពង់ក ជាពិសេសកើតជំងឺមហារីក។

foodacohol1

ការ៉ុត ជាមួយស្រា ធ្វើឲ្យខូចថ្លើម
សារធាតុ Carotene នៅក្នុងការ៉ុត រួមបញ្ចូលជាមួយនឹងជាតិពុលនៅក្នុងអាកុល អាចធ្វើខូចសុខភាព និងថ្លើម។ ជាពិសេសនៅពេលដែលអ្នកផឹកស្រាមិនគួរទទួលទានទឹកការ៉ុតនោះទេ ព្រោះវាអាចពុល។

ធុរេន និងស្រាក្រហមអាចបណ្តោលឲ្យស្លាប់
ការជ្រាវស្រាវមួយចំនួនបានបង្ហាញថា សារធាតុស្ពាន់ធ័រនៅក្នុងធុរេអាចរារាំងប្រតិបត្តការបញ្ចេញជាតិពុលដែលមាននៅក្នុងស្រារហូតដល់ ៧០%។ ហេតុនេះហើយទើបការទទួលទានស្រាជាមួយនឹងធុរេនប្រឈមនឹងហានិភ័យនៃការស្លាប់ ព្រោះរាងកាយផ្ទុកជាតិអាកុលលើសកម្រិត។

foodacohol2

ជាតិកាបូន ជាមួយគ្រឿងស្រវឹង អាចប៉ះពាល់ដល់ថ្លើម និងក្រពះ
នៅពេលសេពគ្រឿងស្រវឹងអ្នកមិនគួរលាយជាមួយនឹងភេសជ្ជៈដែលមានជាតិកាបូននោះទេ ព្រោះជាតិស្រានឹងរីករាលដាលយ៉ាងឆាប់រហ័សទៅពេញរាងកាយ ហើយផលិតបរិមាណឧស្ម័ន CO2 ដែលបណ្តោឲ្យគ្រោះថ្នាក់ដល់ថ្លើម, ក្រលៀន, ក្រពះ និងពោះវៀន។

ចំពោះអ្នកដែលមានជំងឺក្រពះពោះវៀនស្រាប់ ប្រសិនបើទទួលទានរបស់ទាំងពីរមុខនេះបញ្ចូលគ្នា អាចបង្កើនហានិភ័យនៃការហូរឈាមក្នុងក្រពះពោះវៀន។

លើសពីនេះ ជាតិអាកុលលាយជាមួយនឹងជាតិកាបូន អាចបង្កើនសម្ពាធឈាមយ៉ាងឆាប់រហ័ស។ ដូច្នេះ អ្នកមិនគួរផឹកភេសជ្ជៈដែលមានជាតិកាបូន ក្នុងពេលទទួលទានគ្រឿងស្រវឹងឡើយ៕

មតិយោបល់