ព័ត៌មានកីឡា

វិរបុរស Man Utd ​ម្នាក់​ថា Liverpool ​នឹង​លើក​ពាន​នៅ​ឆ្នាំ​នេះ

លោក Dwight Yorke ជាវិរបុរសរបស់ក្លឹប Manchester United ម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ថាក្លឹប Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅរដូវកាលនេះពិតជាអាចលើកពានលីគកំពូលអង់គ្លេសបាន។

Yorke ដែលជាអ្នកជួយក្រុមបិសាចក្រហម Man Utd លើកពាន៣ក្នុងរដូវកាល១៩៩៨-១៩៩៩ នោះ ជឿជាក់ថាឆ្នាំនេះគឺជាឆ្នាំរបស់ក្រុម Liverpool ហើយ ក្រោយពីក្រុមមួយនេះខកខានលើកពានអស់រយ:ពេលជាយូរមកហើយនោះ។ បិសាចក្រហម ក្រោមការដឹកនាំរបស់លោក Jose Mourinho មិនទាន់អាចល្អ ប្រៀបជាមួយ Liverpool បានទេ ខណ:ដែលកីឡាករមួយចំនួនលេងមិនទាន់យល់ចិត្តគ្នា។

p160505-036-liverpool_villarreal

មួយវិញទៀត បុរសវ័យ៤៤ឆ្នាំខាងលើនេះបានបន្ថែមថា Klopp បានកែប្រែក្រុមហង្សក្រហមសឹងតែទាំងស្រុង ទាំងទឹកចិត្តកីឡាករនិងអ្នកគាំទ្រផងដែរ។ ដូច្នេះហើយ ការសាមគ្គីគ្នានេះអាចនឹងធ្វើឱ្យក្រុមមួយនេះសម្រេចគោលបំណងរបស់ពួកគេបាន។

សូមបញ្ជាក់ថាក្រុម Liverpool ខកខានលើកពានលីគកំពូលរបស់អង់គ្លេសរយ:ពេលជាង២០ឆ្នាំមកហើយ ពោលគឺពានចុងក្រោយរបស់ពួកគេនៅឆ្នាំ១៩៩០៕

 

មតិយោបល់