ព័ត៌មានកីឡា

Barca បន្តតាមរំខាន Liverpool

ក្រុមអ្នកមានបុណ្យ Barcelona មិនត្រឹមតែបន្តចង់បាន​ខ្សែបម្រើ Philippe Coutinho ពីក្រុម Liverpool ឡើយ ខណ:ពេលនេះ ក្រុម យក្សអេស្ប៉ាញមួយនេះ កំពុងត្រៀមប្រជែង ទិញខ្សែការពារអន្តរជាតិហូរឡង់ ជាមួយង្សក្រហមទៀត។

ការបដិសេធ មិនព្រមលក់ Philippe Coutinho ឲ្យក្រុម Barcelona កាលពីរដូវក្តៅកន្លងមក មិនទាន់បញ្ចប់ក្តី​ស្រម៉ៃរបស់ក្លិបអេស្ប៉ាញមួយនេះឡើយ ក្នុងការបន្តមហិច្ចតា​របស់ពួកគេ។ បើតាមការចុះផ្សាយ របស់ Daily Star បានឲ្យដឹងថា មិនត្រឹមតែបន្តការតាមប្រ​មាញ់ Coutinho ឡើយ ខណ:ពេលនេះ ក្រុម Barcelona កំពុងរៀបចំសំណើរ ក្នុងការទិញយកខ្សែការពារហូរឡង់ Vergil van Dijk ពីក្រុម Southampton ។ ជាការពិតណាស់ ការងាកមកចាប់អារម្មណ៍ចង់បាន van Dijk របស់ក្រុម Barcelona នេះដែរ វាបានធ្វើឲ្យមានការប៉ះពាល់​យ៉ាងខ្លាំង ដល់ក្រុមហង្សក្រហម Liverpool ដែលចង់បាន​ខ្សែការពារហូរឡង់រូបនេះ ជាយូរណាស់មកហើយ។

ថ្វីបើ Liverpool ធ្លាប់បរាជ័យ កាលពីរដូវក្តៅកន្លងមក ក្នុងការទិញយកខ្សែការពាររូបនេះ តែ Liverpool នៅតែមិនបោះបង់គំនិតចង់បានកីឡាករ​ រូបនេះឡើយ ។ ម្យ៉ាងវិញទៀត Liverpool កំពុងតែបន្តការតាមចែរចង់ទាំង​កីឡាករផ្ទាល់ និងក្រុម Southampton អំពីបញ្ហានេះផងដែរ។ យ៉ាងណាវិញ Barcelona បានចូលខ្លួនមកប្រជែងយក កីឡាករ Vergil van Dijk ជាមួយ Liverpool ដែលនេះគឺជាក្តីកង្វល់មួយយ៉ាងធំ​សម្រាប់ក្រុមដែលមានមូលដ្ឋាននៅ Premier League មួយនេះ ព្រោះថា Barcelona ជាក្រុមខ្លាំងមួយក្នុងពិភពលោក ដែលកីឡាករជាច្រើន មាន​ក្តីស្រម៉ៃចង់ទៅលេងនៅទីនោះ។

ដូច្នេះហើយ វាបានក្លាយជាសមរភូមិតានតឹងមួយសម្រាប់ហង្សក្រហម Liverpool ដែលចង់បាន Vergil van Dijk ខណ:គូ្រជែងដ៍ធំ របស់ពួកគេគឺ Barcelona ។

មតិយោបល់