ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន១៦កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយដឹកនាំលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែន និងបានទទួលបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់អធិការខណ្ឌ បានធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចបន្ទប់ជួលមួយកន្លែង មាន២បន្ទប់ ស្ថិតនៅក្នុងបូរីភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

អធិការរងខណ្ឌពោធិ៍សែនបានឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ម៉ៅ សុម៉េត ភេទប្រុស អាយុ១៧ឆ្នាំ មុរបរមិនពិតប្រាកដ ស្រុកកណើតនៅភូមិតាភេម សង្កាត់កំបូល ទី២.ឈ្មោះ ជា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដំបូកខ្ពស់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសុំរឿងបញ្ជូនទៅតុលាការ៕

krangjan-1

krangjan-2

មតិយោបល់