ព័ត៌មានកីឡា

Messi ​ជេរ​អ្នក​គាំទ្រ Valencia ​ក្រោយ​គប់​ដប​ទឹក​សុទ្ធ​ត្រូវ​ក្បាល Neymar

ក្រុម Barcelona បានយកឈ្នះក្រុម Valencia ក្នុងលទ្ធផល ៣-២ ដោយខ្សែប្រយុទ្ធ Lionel Messi ជាអ្នករកគ្រាប់បាល់ជ័យជម្នះដោយការទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទី៩០+។

ក្រោយពេលស៊ុតគ្រាប់បាល់នោះចូលហើយ Messi បានរត់ទៅអបអរនៅចំពោះមុខក្រុមអ្នកគាំទ្រ Valencia តែសំណាងអាក្រក់មានដបទឹកសុទ្ធមួយហោះចូលទីលាន ក៏ត្រូវចំក្បាលរបស់ Neymar តែម្ដង។ ក្រោយពីអ្នកគាំទ្រគប់ទឹកសុទ្ធប៉ះមិត្តរួមក្រុមហើយ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនខឹងយ៉ាងខ្លាំង ហើយថែមទាំងស្រែកជេរទៀតថា The C*** of your mother, Son of a thousand W*****!។

messi-3

យ៉ាងណាមិញ ក្រោយរឿងហេតុនេះហើយ ក្រុម Valencia អាចនឹងត្រូវពិន័យពីសហព័ន្ធបាល់ទាត់អេស្ប៉ាញចំពោះទង្វើអ្នកគាំទ្ររបស់ខ្លួន ដែលអាចនឹងត្រូវបង់ប្រាក់ ឬបម្រាមផ្សេងៗផងដែរ៕

messi-2

messi-4

 

 

 

មតិយោបល់