ព័ត៌មានកីឡា

Bayern Munich មិនបាច់ឈ្នះ លេងត្រឹមស្មើក៍ឡើងទៅនឹងគេដែរ

ក្រុមបាល់ទាត់អាឡឺម៉ង់ Bayern Munich បានបន្តឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាថ្មីម្តងទៀតហើយ ក្រោយពីទម្លាក់ក្រុមអេស្ប៉ាញ Sevilla នៅវគ្គ ៨ក្រុមចុងក្រោយ សរុបលទ្ធផលទាំង២ជើង ២-១ ។

ថ្វីបើមិនអាចយកឈ្នះក្រុម Sevilla ក្នងទឹកដីរបស់ខ្លួនឯង នាការប្រកួតជើងទី២ូ ក៍ដោយ តែក្រុម Bayern Munich បានចាប់ដៃគ្នាជាមួយ Real Madrid, Liverpool និង Roma ក្នុងការកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ហើយ។ Bayern Munich លេងហាក់មិនសូវព្រួយបារម្ភដូច Real Madrid ឡើយ​ ថ្វីបើគ្រាប់បាល់ឈ្នះក្រៅដីប្រផិតប្រផើយ២-១ មែន តែក្រុមអាឡឺមង់មួយនេះ មិនភ្លាត់ឲ្យរបូតគ្រាប់បាល់ក្នុងដីខ្លួនឯងឡើយ​ ដោយទប់ទល់បាន ០-០ រហូតដល់ចប់ ៩០នាទីពេញ។ ការរួចផុតពីវគ្គ ៨ក្រុមចុងក្រោយនេះ គ្រាន់តែជា​ដំណាក់កាលមួយប៉ុណ្ណោះ ខណ: Bayern Munich ត្រូវឆ្លងកាត់វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្របន្តទៀត ដោយមិនទាន់ដឹងថាជួបក្រុមណាមួយឡើយ ដោយរង់ចាំការចាប់ឆ្នោត នៅប៉ុនា្មនថ្ងៃខាងមុខនេះសិន។

រង់ចាំមើលថា តើក្រុម Bayern Munich ត្រូវជួបក្រុមណាមួយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ Real Madrid, Liverpool ឬក៍ជា Roma ។

មតិយោបល់