ព័ត៌មានកីឡា

Sir Alex ថា Ronaldo មានដល់សព្វថ្ងៃ ដោយសារគេប្រឹងខ្លួនឯង

លោក Sir Alex Fugerson បាននិយាយថាគ្មាននរណាម្នាក់អាចជួយឱ្យ Cristiano Ronaldo ខ្លាំងនិងមានសមត្ថភាពដូចសព្វថ្ងៃបានទេ ប្រសិនបើរូបគេមិនតាំងចិត្តខ្លួនឯង ខំប្រឹងហ្វឹកហាត់មិនខ្លាចនឿយហត់។

Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid ធ្លាប់បានលើកឡើងថា ខ្លួនចាត់ទុក Sir Alex Ferguson ដូចជាឪពុកម្នាក់នៅក្នុងវិស័យបាល់ទាត់ ដោយសារតែបុរសសញ្ជាតិស្កុតឡែនរូបនេះ មានចិត្តមេត្តាប្រោសប្រណីល្អណាស់ កាលនៅក្រុម Manchester United។ ប្រសិនបើមិនមានបុរសម្នាក់នេះជាអ្នកដឹកនាំផ្លូវទេ រូបគេគិតថាប្រហែលគ្មានថ្ងៃនេះទេ។

Ronaldo win title

យ៉ាងណាមិញ ទាក់ទិននិងពាក្យនេះដែរ អ្នកចាត់ការដែលដឹកនាំក្រុម Man Utd ជោគជ័យមកដល់សព្វថ្ងៃនេះ បាននិយាយថាខ្លួនមិនមែនជាអ្នកធ្វើឱ្យ Ronaldo ខ្លាំងអ្វីនោះទេ ប៉ុន្តែខ្លួនគេហើយជាអ្នកកសាងវាដោយខ្លួនឯង។ លោកគ្រាន់តែប្រាប់គោលដៅដល់គេ ហើយឱ្យសម្រេចវាដោយខ្លួនឯងប៉ុណ្ណោះ។

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ គឺជាកីឡាករ ដែលលោក Sir Alex ទិញចូលល្អបំផុតនៅ Old Trafford បន្ទាប់ពីផ្ទេរពី Sporting Lisbon កាលឆ្នាំ២០០៣។ Ronaldo មានទំនាក់ទំនងល្អណាស់ជាមួយអតីតអ្នកចាត់ការក្រុម Man Utd រហូតដល់ពេលត្រូវចាកចេញពីក្លិបបិសាចក្រហម នៅឆ្នាំ២០០៩។ កីឡាកររូបនេះ បាននិយាយថា សេចក្ដីមេត្តារបស់ Sir Alex ពិតជាធ្វើឲ្យខ្លួនភ្ញាក់ផ្អើល និងគ្មានថ្ងៃបំភ្លេចបានឡើយ៕

មតិយោបល់