អ្នកនេសាទមានឈ្មោះថា Tristan Loescher បានចេញទៅនេសាទលើផ្ទៃសមុទ្រតាមធម្មតា ជាអកុសលអាធាតុមិនអំណោយផល បុរសនេសាទរូបនោះក៏សំចតនៅលើកោះមួយ ដែលមានឈ្មោះថា បឺមីដា បានប្រទះឃើញបង្កងយ័ក្សមួយក្បាល រួចក៏ថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។
បង្កងយក្សមួយក្បាលនេះមានទម្ងន់ ២០ គីឡូក្រាម ដែលពួកគេបានព្យាករថា បង្កងយក្សនេះអាចមានអាយុប្រហែលជាង ១០០ ឆ្នាំហើយ ព្រោះទាំងសំបកខ្លួនរឹងខ្លាំង មិនងាយកាប់បំបែក ។ បង្កងយក្សប្រភេទនេះ ជាប្រភេទបង្កងដែលមានអាយុច្រើន ខ្លះ ៧០ ឆ្នាំ ខ្លះទៀតមានអាយុលើស ១០០ ឆ្នាំ ។
សូមបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៧៧ អ្នកនៅលើកោះនោះ ក៏ធ្លាប់ប្រទះឃើញបង្កងយក្សប្រភេទនេះម្ដងដែរ។
នេះដោយយោងតាម Meekao នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ៕



មតិយោបល់