ខ្សែប្រយុទ្ធ Gareth Bale បានបង្កើតកំណត់ត្រាមួយនៅក្លឹប Real Madrid ជាកីឡាករស៊ុតចូលទីលឿនជាងគេក្នុងពានរង្វាន់ UEFA Champions League ដោយប្រើពេលត្រឹម៥៨វិនាទីប៉ុណ្ណោះ។
តែទោះជាយ៉ាងនេះក្ដី ការចាប់ផ្ដើមល្អនេះ ហាក់មិនអាចជួយក្រុមទទួលបានជ័យជម្នះឡើយ ពោលគឺបានត្រឹមតែស្មើជាមួយLegia Warsaw ៣-៣ ប៉ុណ្ណោះ។ ដោយ Real Madrid ជាអ្នករកបាន២គ្រាប់មុន តែត្រូវម្ចាស់ផ្ទះដាក់បាន៣គ្រាប់វិញ និងជិតចប់ការប្រកួត Kovacic ជាអ្នករកគ្រាប់បាល់ទី៣ហើយក្រុមអធិរាជសតាមបានស្មើ។
ការស្មើនេះ ក៏បានបង្កើតជារឿងមិនល្អសម្រាប់លោក Zinedine Zidane ផងដែរ ពោលគឺជាប្រកួតដំបូងរបស់លោកដែលបណ្ដោយឱ្យគេស៊ុតចូលទីខ្លួនឯងដល់ទៅ៣គ្រាប់។ ខណៈដែលការស្មើនេះ ក៏បានធ្វើឱ្យ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្នក្នុងតារាងពូល F ពានរង្វាន់ UEFA Champions League ដែរ៕
https://www.youtube.com/watch?v=N3ytL9-z1is
មតិយោបល់