ព័ត៌មានជាតិ

រឿងអីថាមិនស្ទះ បើអញ្ចឹងៗអី!..

ភ្នំពេញៈ ផ្លូវ២១៧ ជិតស្ពានដែកចំការដូង ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជនីភ្នំពេញ បងប្អូនអ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ តែងតែរអ៊ូរទាំ និងក្តៅក្រហាយដោយសារតែផ្លូវស្ទះស្ទើជារៀងរាល់ថ្ងៃ ទោះបីជាមានសមត្ថកិច្ចនគរបាលខណ្ឌនិងក្រុងជួយសម្រួលចរាចរណ៍ក៏មិនអាចបញ្ជៀសការកកស្ទះបានដែរ ដោយសារតែម្ចាស់ផ្ទះបានយកចំណែកមួយចំហៀងផ្លូវ ជួលឲ្យអាជីវករ លក់ពាសពេញចិញ្ចើមផ្លូវតែម្តង។

ជាពិសេសចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០ គឺគេសង្កេតឃើញថា ក្រុមអាជីវករ បានដាក់លក់ខាងកើតផ្លូវលុះពេលរសៀលវិញពួកគាត់ បានផ្លាស់មកលក់ខាងលិចផ្លូវមុខផ្ទះលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យវិញ ដោយយកផ្លូវមួយចំហៀងដាក់លក់ដដែល។

បើតាមសម្តីរបស់បងប្អូនអាជីវករខាងលើបានបង្ហើបឲ្យដឹងថា ពួកគាត់ប្រកបមុខរបរដាក់លក់លើចិញ្ចើមផ្លូវបានសុខស្រួលនេះគឺដោយសារពួកគាត់បានបង់លុយគ្រប់ផ្នែកអស់ហើយ ដូច្នេះគ្មាននណាមករំខានពួកគាត់នោះទេ៕

https://youtu.be/A6Z4bVRv5SQ

មតិយោបល់