ព័ត៌មានកីឡា

ចុម! លោក Conte កោះហៅ Costa ឲ្យមកកាន់ទីលានវិញ

លោក Antonio Conte អ្នកចាត់ការក្រុមតោខៀវ Chelsea បសនកោះហៅឲ្យខ្សែប្រយុទ្ធ Diego Costa ត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញ ដើម្បីមកជួយតំបន់ប្រយុទ្ធ ដែលកំពុងទន់ខ្សោយ។

បើតាមការចុះផ្សាយ របស់ Express News បានឲ្យដឹងថា ក្រុម Chelsea បានសម្លឹងឃើញ Diego Costa វិញហើយ បន្ទាប់ពីបានឃើញពីចំណុចខ្សោយ នៃតំបន់ប្រយុទ្ធរបស់ក្លិប នាពេលបច្ចុប្បន្ននេះ។ ជាល់ស្តែងណាស់ លោក Conte បានកោះហៅ Costa ឲ្យត្រឡប់មកកាន់ទីលានវិញ ខណៈប្រភពដដែលបានឲ្យដឹងថា ទំនងជា Costa អាចជាប់ជម្រើស ១១នាក់ដំបូងផងដែរ។ ជាការពិតណាស់ ក្រោយពីលោក Conte សម្លឹងឃើញ ខ្សែប្រយុទ្ធថ្មី អ្នកចាត់ការរូបនេះ មានបំណងចង់ ដោះលែង Costa ឲ្យចេញពីក្លិបណាស់ ស្របពេលដែល Diego Costa ចង់ទៅកាន់ Atletico Madrid វិញ ដែលកំពុងបើកទ្វារចាំទទួល ការត្រឡប់ទៅវិញ របស់ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ។

ម្យ៉ាងវិញទៀត ក្រោយពីទិញបាន Alvaro Morata លោក Conte កសន់តែលែងចង់ប្រើ Costa ក៍ប៉ុន្តែ វត្តមានរបស់ Morata នៅមិនទាន់គ្រប់គ្រាន់ នៅឡើយ ជាហេតុធ្វើឲ្យលោក Conte ត្រូវតែកោះហៅ Diego Costa ត្រឡប់មកវិញ។ កសរកោះហៅនេះដែរ លោក Conte បានអះអាងថា Costa ត្រូវតែត្តឡប់មកកាន់ការហ្វឹកហាត់វិញ ព្រោះថា កុងត្រារបស់រូបគេ មិនទាន់បញ្ចប់នៅឡើយ ជាមួយ Chelsea ប្រសិនបើគេចង់ចាកចេញ ក៍ត្រូវរង់ចាំដល់កិច្ចសន្យាអស់សុពលភាពដែរ។

ដូច្នេះហើយ កុងត្រានៅមាន Costa ត្រូវតែបំពេញតួនាទី ជាកីឡាកររបស់ក្លុប Chelsea ដដែល។ រង់ចាំមើលថា តើលោក Conte ចង់រក្សាទុក Costa ឬក៍ចង់ប្រើឲ្យអស់ចិត្តសិន។

មតិយោបល់