ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ព្រែកព្នៅចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគាស់ផ្ទះនិងគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅធ្វើការចាប់ឃាត់ខ្លួន ពីបទគាស់ផ្ទះលួចយកទ្រព្យសម្បត្តិម្តាយរបស់ខ្លួន និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះផល ហេងលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរទស្សន៍ម៉ាក សូនី២១អ៊ីងចំនួន១គ្រឿង និងកង្ហាចំនួន១គ្រឿង ដែលជារបស់ជនរងគ្រោះជាម្តាយ ឈ្មោះ ឃុត សាខន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យមកជនរងគ្រោះវិញហើយ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅលក់អីវ៉ាន់នៅផ្ទះឈ្មោះ ឃុត សាមឿន ត្រូវជាប្អូន ចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ លុះដល់ម៉ោង ១២និង៣០នាទី ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញ មិនឃើញទូរទស្សន៍និងកង្ហា ដោយមានការសង្ស័យថា ឈ្មោះ ផល ហេងលី(ត្រូវជាកូន) ជាអ្នកលួច ខ្លួនក៏ដើរទៅផ្ទះឈ្មោះ ឃុត សាមឿម ដើម្បីទៅប្រាប់ប្អូននិងហៅក្មួយឲ្យមកផ្ទះជាមួយ។ លុះដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យក៏ត្រឡប់មកផ្ទះ ពេលនោះជនរងគ្រោះជាម្តាយក៏បានធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនិងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់លួចយកទូរទស្សន៍ និងកង្ហាពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ពាក់ពន្ធ័ករណីលួច

ពាក់ពន្ធ័ករណីលួច

ពាក់ពន្ធ័ករណីលួច

មតិយោបល់