ខ្សែប្រយុទ្ធ Danny Ings របស់ក្លឹប Liverpool នឹងត្រូវសម្រាកព្យាបាលរបួសរហូតដល់ពេញ១រដូវកាលនេះតែម្ដង ក្រោយពីរូបគេពិនិត្យឃើញថាមានរបួសជង្គង់ធ្ងន់ធ្ងរ។
Ings ទើបតែបានចូលលេង២ប្រកួតប៉ុណ្ណោះ ក្រោយពីរូបគេជាសះស្បើយពីរបួសជង្គង់កាលពីរដូវកាលមុន។ ហើយមកដល់ពេលនេះ រូបគេត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញថាមានបញ្ហាត្រង់ជង្គង់ដដែលនេះទៀតហើយ ដោយលើកនេះនៅជើងខាងស្ដាំវិញម្ដង ក្រោយពីរូបគេបានចូលលេងទល់ក្រុម Spurs កាលពីសប្ដាហ៍មុន។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំនេះ បានចូលលេងអាទិត្យមុនក្នុងពាន League Cup ត្រឹមតែ២២នាទីចុងក្រោយប៉ុណ្ណោះ ក៏រងរបួសធ្ងន់នេះតែម្ដង។
យ៉ាងណាមិញ Klopp នៅតែជឿជាក់ថា Ings អាចនឹងឆ្លងផុតគ្រោះថ្នាក់មួយនេះ ហើយត្រលប់មកវិញជាមួយភាពខ្លាំងលើសដើម ខណៈដែលរដូវកាលនេះរូបគេបានត្រឹមតែអង្គុយមើលសមាជិកក្រុមដទៃទៀតប្រកួតប៉ុណ្ណោះ៕
មតិយោបល់