ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នាំចូលអង្ករ ក្នុងបរិមាណដ៏ច្រើនកាលពីខែកញ្ញា ពីប្រទេសចិន

បរទេសៈ ប្រទេស កូរ៉េខាងជើង បាននាំចូលអង្ករក្នុងបរិមាណធំធេងបំផុតពីប្រទេសចិន កាលពីខែកញ្ញា ចាប់តាំងពីប្រធានាធិបតី គីម ជុងអ៊ុន ចូលកាន់តំណែងនៅឆ្នាំ២០១១។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក បានចេញផ្សាយ។

យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កូរ៉េខាងជើង នាំចូលអង្ករចំនួន ១៨.៤៧៧តោន និងគ្រាប់ធញ្ញជាតិផ្សេងទៀតកាលពីខែកញ្ញា។ នេះបើតាមវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក (VOA) ផ្អែកតាមការលើកឡើងរបស់លោក Kwon Tae-jin អគ្គរដ្ឋបាលគយរបស់ចិន និងជាប្រធានផ្នែកស្រាវជ្រាវ នៅវិទ្យាស្ថាន ក្នុងប្រទេសកូរ៉េខាងត្បូង ប្រចាំតំបន់East Asia។

ការផ្សាយនោះបានឲ្យដឹងទៀតថា នៅក្នុងខែកញ្ញា ការនាំចូលគឺមានប្រហេល ២,៧ដង ខ្ពស់ជាងខែតុលា ដែលមានចំនួនតែ ៦.៩៥៤តោនប៉ុណ្ណោះ និងខ្ពស់ជាង ៦ដង ដែលមានចំនួនតែ ៣.១៥៨តោន បើធៀបកាលពីខែកញ្ញា ឆ្នាំ២០១៥៕

2012013100681_0

មតិយោបល់