Gonzalo Jara ខ្សែការពាររបស់ក្រុមជម្រើសជាតិឈីលី បានបង្ហាញកាយវិការមិនសមរម្យទៀតហើយក្នុងការប្រកួតកាលពីម្សិលមិញនេះ ពោលគឺរូបគេបានយកដៃទៅស្ទាបគូទរបស់កីឡាករ Gaston Ramirez របស់ក្រុមអ៊ុយរុយហ្គាយ។
នៅចាំបានថា Jara នេះហើយ ជាអ្នកស្ទាបគូទរបស់ Edinson Cavani កាលពីក្រុមជម្រើសជាតិទាំងពីរនេះប៉ះគ្នាកាលពីលើកមុន។ ខណៈដែលលើកនេះវិញ ខ្សែការពាររបស់ឈីលីដដែលនេះ នៅតែរក្សាក្បួនរបស់គេដដែល ដោយលើកនេះបានយកដៃទៅស្ទាបកីឡាករ Gaston Ramirez វិញម្ដងក្នុងជំនួបដែល ឈីលីឈ្នះអ៊ុយរុយហ្គាយ ៣-១។

ដោយកាលពី Jara ស្ទាបគូទរបស់ Cavani នោះ ត្រូវខ្សែប្រយុទ្ធរបស់ក្រុម PSG ខឹងយ៉ាងខ្លាំងរហូតដល់វាយ Jara ទទួលបានកាតក្រហមបណ្ដេញចេញទៀតផង ព្រោះលោកអាជ្ញាកណ្ដាលពេលនោះមើលមិនឃើញ។ ខណៈដែលក្រោយការប្រកួតនោះទៅ Jara ត្រូវបានសហព័ន្ធបាល់ទាត់ដាក់ពិន័យចំពោះកាយវិការនោះ ដោយពិន័យ៣ប្រកួត និងជាប្រាក់ ៧ ៥០០ដុល្លារ។
យ៉ាងណាមិញ ចំពោះការស្ទាបគូទជាលើកទី២នេះ សហព័ន្ធបាល់ទាត់មិនទាន់ធ្វើការបង្ហាញកាយវិការអ្វីនោះទេ ខណៈដែល Ramirez ក៏មិនបានបង្ហាញកាយវិការដូច Cavani អ្វីដែរ៕
មតិយោបល់