ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

ហ្គេម Super Mario Run នឹងដាក់ឲ្យលេងនៅលើ iOS ខែក្រោយនេះ

pic

ក្រុមហ៊ុន Nintendo ធ្វើការប្រកាសធំមួយ ក្នុងព្រឹត្តិការណ៍ Apple iPhone 7 និងបានសន្យាថាដាក់ហ្គេម Super Mario Run នៅលើ AppStore (iOS) នាពេលឆាប់ៗនេះ ហើយនឹងដាក់នៅលើ PlayStore (Android) តាមក្រោយ។

ការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុននេះ គឺថា Super Mario Run នឹងដាក់ឲ្យទាញយកពី AppStore នៅថ្ងៃទី១៥ខែធ្នូ នេះតែម្តង។ វាដំណើរការបាននៅលើ iPhone iPad និង iPod touch ដែលកំពុងប្រើប្រាស់ iOS ជំនាន់ ៨ ឬ ជំនាន់លើសពីនេះ។ ហ្គេមនេះដែរ អាចធ្វើការទាញយកបានក្នុងតម្លៃ ៩,៩៩ ដុល្លារ សម្រាប់ការលេងគ្មានដែនកំណត់ ហើយវាក៏មានការដាក់ឲ្យទាញយក Free បានផងដែរ សម្រាប់ការលេង មានការកំណត់។ ក្រុមហ៊ុន Nintendo បានបញ្ជាក់ថាហ្គេមនេះ នឹងមាននៅលើតែប្រទេសចំនួន១៥១ប៉ុណ្ណោះ៕

នាំគ្នាមើលវីដេអូខាងក្រោមថា តើ Super Mario Run វាលេងយ៉ាងម៉េច?

មតិយោបល់