លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបង្ហើបថាលោកបានប្រាប់ប្រធានក្លឹបមួយនេះរួចហើយថា នៅខែមករាខាងមុខនេះ នឹងទិញកីឡាករថ្មីចូល១០នាក់បន្ថែមទៀត ដើម្បីជំនួសកីឡាករចាស់ៗ។
កាលពីរដូវកាលដោះដូរកីឡាករកន្លងទៅនេះ ក៏ដូចជាពេលដែល Pep មកដឹកនាំក្រុម Man City ដំបូង លោកបានទិញកីឡាករចំណូលថ្មី៦នាក់រួចមកហើយ ដោយក្នុងនោះរួមមានIlkay Gundogan, Nolito, John Stones, Leroy Sane, Claudio Bravo និង Gabriel Jesus។ យ៉ាងណាមិញ កម្លាំងថ្មីទាំង៦នេះ នៅមិនទាន់ត្រូវចិត្តរបស់អតីតអ្នកចាត់ការរបស់ Bayern Munich រូបនេះនៅឡើយទេ ដោយលោកបានប្រាប់ទៅប្រធានក្លឹបថានឹងទិញបន្ថែម១០នាក់ទៀត នៅខែមករា ទើបអាចធានាពានរង្វាន់និងទម្រង់លេងបាន។
ការបង្ហាញចំណាប់អារម្មណ៍បែបនេះគឺក្រោយពីក្រុមរបស់លោកធ្លាក់ចុះប៉ុន្មានប្រកួតមកនេះ រហូតបាត់បង់តំណែងក្រុមកំពូលតារាងលីគកំពូលអង់គ្លេស។ ខណៈដែលនៅ UEFA Champions League វិញ ពួកគេក៏មិនទាន់ច្បាស់ថានឹងធានាបានកៅអីនៅឡើយដែរ។ មួយវិញទៀត Pep ចង់ធ្វើការរុះរើក្រុមមួយនេះ ខ្លាំងថែមទៀត ព្រោះ១០នាក់ថ្មីនោះគឺនឹងមកជំនួសកន្លែងកីឡាករចាស់ៗ ដែលកំពុងលេងនៅក្លឹប Man City បច្ចុប្បន្ននេះ៕
មតិយោបល់