ព័ត៌មានកីឡា

ប្រទេស​៦​នៅ​អាស៊ាន ​នឹង​រួម​ដៃ​គ្នា​ប្រជែង​យក​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2034

ក្រសួងយុវជននិងកីឡារបស់ម៉ាឡេស៊ីកំពុងតែសិក្សាគម្រោងមួយ ដើម្បីរួមដៃគ្នាជាមួយប្រទេស៥ផ្សេងទៀតនៅតំបន់អាស៊ាន ក្នុងន័យប្រជែងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា FIFA World Cup នៅឆ្នាំ២០៣៤។

បើយោងតាមការសិក្សានោះ គឺប្រទេសទាំង៦រួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី និងហ្វីលីពីន នឹងបង្កើតជាក្រុមមួយ ដើម្បីចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣៤។

ចំពោះគម្រោងនៃការរៀបចំប្រកួតប្រជែងដណ្ដើមធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងតាំងពីក្នុងកម្មវិធីប្រជុំអាស៊ានមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាមនៅឆ្នាំ២០១៤មកម្ល៉េះ ហើយគ្រានោះគឺប្រទេសជាសមាជិកអាស៊ានទាំងអស់នឹងចូលរួមជាក្រុមមួយដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសដទៃទៀតតែម្ដង។

យ៉ាងណាមិញ ក្រោយពីការសិក្សាស្រាវជ្រាវមែនទែនទៅ ទើបបច្ចុប្បន្ននេះគេដឹងថាមានប្រទេសត្រឹមតែ៦ប៉ុណ្ណោះ ដែលធ្វើការងារមួយនេះក្នុងការប្រកួតប្រជែងជាមួយប្រទេសធំៗ៕

 

 

មតិយោបល់