ទម្រង់លេងរបស់ក្រុម Paris Saint Germain នៅចុងរដូវកាលនេះ ហាក់មានការប្រែប្រួលជាងមុនបន្តិច ដោយរាងធ្លាក់ជាងកាលពីដើមរដូវកាល និងពាក់កណ្តាលរដូវកាលកន្លងមក ដែលក្រុមអ្នកមានបារាំងមួយនេះ លេងបានយ៉ាងល្អបំផុតនោះ។
ជាក់ស្តែងណាស់ យប់មិញនេះ ក្រុម Paris Saint Germain ហក់វេទនាយ៉ាងខ្លាំង ក្នុងការតាមស្មើមកវិញ ជាមួយក្រុម Saint-Etienne ដែលឆិតធ្វើឲ្យ PSG ចាញ់ក្នុងការប្រកួតនេះផងដែរ។ Saint-Etienne បានស៊ុតនាំមុខមុនតាំងពីនាទីទី ១៧ ដោយការស៊ុតរបស់កីឡាករ Remy Cabella ខណៈនៅនាទីទី៣១ កីឡាកររូបនេះ ដដែលមានឱកាសស៊ុតបាល់ ១១ម៉ែត្រជាថ្មីម្តងទៀត តែធ្វើមិនបានសម្រេចឡើយ។ អ្វីដែលកាន់តែយ៉ាប់ជាងនេះទៅទៀត សម្រាប់ក្រុម Paris Saint Germain នោះ គឺនៅនាទីទី៤១ កីឡាករ Presnel Kimpembe ទទួលបានកាតលឿងលើកទី២ ជាហេតុធ្វើឲ្យកីឡាកររូបនេះ ទទួលបានកាតក្រហមបណ្តេញចេញពីទីលាន ដោយធ្វើឲ្យក្រុម Paris Saint Germain នៅសល់តែសមាជិក ១០នាក់ប៉ុណ្ណោះក្នុងទីលាន។
ក៍ប៉ុន្តែ នៅនាទីទី ៩០+៣ ក្រុម Paris Saint Germain ហាក់មានទឹកមាត់លេបឡើងវិញ ក្រោយពីកីឡាករ Mathieu Debuchy របស់ក្រុម Saint-Etienne តែតចូលជាទីខ្លួនឯង ជាហេតុធ្វើឲ្យក្រុម Paris Saint Germain អាចតាមស្មើមកវិញ ក្នុងការរកបាន១ពិន្ទុ ក្នុងសប្តាហ៍នេះវិញ។
https://www.youtube.com/watch?v=X7spXPxEPgo
មតិយោបល់