ស្កាត់ពីខេត្តកំពង់ចាម មកលួចម៉ូតូនៅកៀនស្វាយ មកជាប់អន្ទាក់នគរបាលខណ្ឌដង្កោ!

​ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកម្នាក់ទៀត ត្រូវបាននគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រច កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងវត្តគោកអំពិល ភូមិត្រពាំងព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ខណៈដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពដោះដូរស្លាកលេខ ចំណែកម្នាក់ទៀតរត់ចូលព្រៃបាត់។ បើយោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងបងប្អូនបានចូលទៅកម្សាន្តនិងហូបអាហារនៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ហើយបានចតម៉ូតូទាំង២គ្រឿងទន្ទឹមគ្នា ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូទាំង២គ្រឿងតែម្តង។…

សួនសត្វ Safari World Phnom Penh នឹងបើកដំណើរការ នៅខែមេសា ខាងមុខនេះ

សួនសត្វធំជាងគេនៅរាជធានីភ្នំពេញ នឹងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខនេះ បន្ទាប់ពីសាងសង់អស់រយៈពេល ២ឆ្នាំមកនេះ បន្ទាប់ពីរើទីតាំងចេញពី ខេត្តកោះកុង មកកាន់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកឧកញ៉ា លី យ៉ុងផាត់ នាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប បានឲ្យដឹងថា ការរើសួនសត្វពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញនេះ ដោយសារនៅរាជធានីភ្នំពេញមានភ្ញៀវទេសចរច្រើន។ លោកឧកញ៉ា បន្តថា…

Sony ចេញតម្លៃ Xperia XZ2 និង XZ2 Compact ផ្លូវការ!

ពីមួយជំនាន់ទៅមួយជំនាន់ក្រុមហ៊ុន Sony Mobile តែងព្យាយាមច្នៃបង្កើតផលិ​ត​ផលស្មាតហ្វូនឱ្យកាន់តែមានភាពទាក់ទាញ និងទំនើប ដើម្បីប្រកួតប្រជែង​លើ​ទីផ្សារស្មាតហ្វូនដ៏ក្តៅគគុក។ ក្នុងឆ្នាំ ២០១៨ នេះក៏មិនខុសពីឆ្នាំមុនៗនោះដែរ។ ក្រុមហ៊ុនបានប្រកាសចេញនូវស្មាតហ្វូនលំដាប់កំពូល Xperia ជំនាន់ថ្មីពីរម៉ូឌែល: XZ2 និង XZ2 Compact ដោយពាំនាំមកនូវរចនាបទបែបកោងថ្មី ស្ទើរតែខុសពី Xperia ស៊េរីមុនៗទាំងស្រុង។…

នាងលាភ បើកដៃអោយនាយក្រឹម ទៅជុំប្រពន្ធដើម

ក្នុងកិច្ចសម្ភាសន៍មួយខ្លីជាមួយផុសកម្សាន្ត ក្នុងពិធីមង្គលការរបស់នាយចយ អ្នកនាង គង់ ស៊ីណា ហៅនាងលាភ ដែលត្រូវបាននាយក្រឹមសារភាពយ៉ាងពេញៗមាត់ថាពិតជាបានរួមរស់ជាមួយមិនខុសពីភរិយាចុងម្នាក់ បានអះអាងថាអ្នកនាងមិនដែលហាមប្រាមនាយក្រឹមអោយលែងលះភរិយាដើមនោះទេ។ ផ្ទុយទៅវិញនាងបានទាំងបើកដៃអោយលោកទៅរួមរស់ជាមួយភរិយាដើមដោយគ្មានលក្ខខណ្ឌនោះផង ដោយសារតែនាងយល់ថាខ្លួនបានធ្វើខុសហើយបានធ្វើអោយទំនាក់ទំនងរវាងនាយក្រឹម និងភរិយាដើមឈានដល់ការបែកខ្ញែក។ នាងលាភ និយាយថាអោយតែនាយក្រឹមសុខចិត្តទៅរួមរស់ជាមួយភរិយា គឺនាងអត់ខឹងនោះទេ ដោយខុសចិត្តគ្រប់គ្រង និងមើលថែកូនភ្លោះតែឯង បើទោះមិនមាននាយក្រឹមជាស្វាមីនោះក៏ដោយ។ នាងបានសារភាពទំនាក់ទំនងរវាងខ្លួន និងនាយក្រឹម ពិតជាមិនខុសពីស្វាមីភរិយាពេញសិទ្ធិ…

បុរសម្នាក់ជិះ​​ម៉ូតូ​បុកប៉ារាស់សមត្ថកិច្ច ផ្អើលយ៉ាងខ្លាំងនៅមុខវិទ្យាល័យបឹងត្របែក

​ភ្នំពេញៈ បុរសម្នាក់ជិះ​​ម៉ូតូ​បុកប៉ារាស់ ដែលសមត្ថកិច្ចដាក់ដើម្បីបញ្ចៀសចរាចរណ៍ ក្នុងករណីអគ្គិភ័យនៅតែបន្តឆាបឆេះនៅខាងក្រោយមជ្ឈមណ្ឌលកម្សាន្តRock បង្កឲ្យមានការផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមុខវិទ្យាល័យបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន៕

Sony ចេញ Xperia XZ2 និង XZ2 Compact រចនាបទថ្មីស្ទើរទាំងស្រុង

ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមជាហូរហែរួចមក នៅថ្ងៃទី ២៦ កុម្ភៈ ក្រុម​ហ៊ុន Sony បានបង្ហាញមុខស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនចំនួន២ ម៉ូឌែល: Xperia XZ2 ​អេក្រង់ទំហំ ៥.៧ អីុញ និង XZ2 Compact ​អេក្រង់ទំហំ ៥ អីុញ។ ខុសពីរូបរាងរចនាបទគំរូដែលមានអេក្រង់កប់គែម…

ម៉ៃ សុគន្ធ គាស់បទ«ស្នេហ៍ក្នុងសុបិន្ត»យ៉ាងចំណាស់ មកបង្អើលមហាជន

ប្រសិនបើមិនប្រាប់នោះជាបទកូពីតារាចម្រៀងជំនាន់ដើមទេ អ្នកស្ដាប់ជាយុវវ័យភាគច្រើនពិតជាស្មានថាបទ«ស្នេហ៍ក្នុងសុបិន្ត»ដែលលោក ម៉ៃ សុគន្ធ ទើបតែចេញបង្ហោះក្ដៅៗ គឺជាបទថ្មី។ លោកសារភាពថាបទនេះជាបទចំណាស់របស់តារាចម្រៀង នៅ សាលឿន នៅក្នុងអតីតតកាល ហើយដោយសារតែបទនេះមិនសូវមានអ្នកធ្លាប់ស្ដាប់ និងចង់រំលឹកស្នាដៃរបស់តារាចម្រៀងជើងចាស់នេះផង ទើបលោកសម្រេចចិត្តជ្រើសមកច្រៀងជាបទថ្មីរបស់ខ្លួន។ លោក ម៉ៃ សុគន្ធ និយាយថា ក្រោយពេលបានចេញបទ «ស្នេហ៍ក្នុងសុបិន្ត» ហើយមានអ្នកស្ដាប់ភាគច្រើនគាំទ្រ…

ជ័យ សុវ៉ាត ត្រៀមបញ្ចេញស្ទីលថ្មី ក្នុងបទ«សង្សារ ឡបល់យ៎អី»

បន្ទាប់ពីបានកុងត្រាធ្វើជាតារាចម្រៀងសាន់ដេ តារាចម្រៀងវ័យក្មេងលោក ជ័យ សុវ៉ាតនៅមិនទាន់ឃើញបង្ហាញមុខអោយសកម្មនៅលើឆាកតន្ត្រីរបស់ទូរទស្សន៍នៅឡើយទេ ដោយសារតែខាងសាន់ដេត្រូវការអោយលោកសម្ងំចេញបទអោយបានច្រើនសិន ជាពិសេសគឺបទញាក់ផ្ទាល់ខ្លួនដើម្បីវាយលុកទីផ្សារ។ យ៉ាងណាមិញ គេឃើញលោកទទួលបាននូវភាពលេចធ្លោរ ពោលគឺតាំងពីបទ«ក្រចេះស្នេហ៍បង»ត្រូវបានរំលេចឡើងនៅលើទីផ្សារនោះម្ល៉េះ ដោយក្នុងបទចម្រៀង«សង្សារ ឡបល់យ៎អី»ដែលជាការបកស្រាយរបស់លោកក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លាផងដែរ ព្រមជាមួយនឹងការប្រកាសថានឹងត្រៀមបញ្ចេញស្ទីលសម្ដែងអោយប្លែក នៅក្នុងបទចម្រៀងមួយនេះ។ លោក ជ័យ សុវ៉ាត បានអះអាងថា បន្ទាប់ពីMV បទ«ក្រចេះស្នេហ៍បង »ទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារ…

កម្ពុជាបើកការប្រកួតជ្រើសរើសស្រីស្អាត ទៅប្រជែងតំណែងនៅកូរ៉េ

កាលពីយប់ថ្ងៃទី២៦ កុម្ភៈ ក្លិប កម្សាន្ត Sound Club បានបើកការប្រកួតជ្រើសរើសស្រីស្អាត យ៉ាងអធឹកអធម ក្រោមការរៀបចំរបស់ លោក សែម បូរ៉ា អគ្គនាយក TNM ដោយមានស្រីស្អាតដែលជម្រើសបានរហូតដល់៤៥រូបបង្ហាញខ្លួន។ យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ នៅមិនទាន់មានការជម្រុះនៅឡើយទេ ដោយការប្រកួតជម្រុះ នឹងត្រូវធ្វើឡើងច្រើនដំណាក់កាលទៀតក្នុងពេលបន្ទាប់។…

បុណ្យទន្លេលើកទី៤ ប្រារព្ធឡើងក្រោមប្រធានបទទន្លេនៃសន្តិភាព មិត្តភាពនិងនិរន្តរភាពទេសចរណ៍

ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាព ទេសចរណ៍» បន្ទាប់ពី ពិធីបុណ្យនេះត្រូវបានធ្វើឡើងជាលើកទី១ នៅឆ្នាំ២០១៥ នៅខេត្តក្រចេះ លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម និងលើកទី៣ ឆ្នាំ២០១៧…