លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន៖ បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ឯកសារមួយចំនួនទៀត ជំនួសឱ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រាប់ទីភ្នាក់ងារសារព័តមានកម្ពុជា (AKP) ថា បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ឯកសារមួយចំនួនទៀត ជំនួសឱ្យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដែលបាននិងកំពុងប្រព្រឹត្តទៅក្នុងពេលនេះ។ ឯកសារបញ្ជាក់មួយចំនួន ដែលអាចជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ រួមមាន លិខិតឆ្លងដែនដែលនៅមានសុពលភាព…