លោកជំទាវ ឱ វណ្ណឌីន៖ សូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
(សំណេរលោកជំទាវ ឱ វណ្ណឌីន) សូមជម្រាបសួរក្មួយៗទាំងអស់ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់! ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) និងក្នុងនាមមីងផ្ទាល់ មីងសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោះនេះ កម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។ ក្នុងការចូលរួមបុព្វហេតុនេះ…