ភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៣ឃុំ រងការខូចខាត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង១០នាទី មានភ្លៀងធ្លាក់កម្រិតមធ្យមទៅបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៣ឃុំ ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ករណីគ្រោះធម្មជាតិខាងលើនេះ ១-ឃុំតាផូ…

ចាប់ថ្ងៃទី៥ដល់១១ ឧសភា ខាងមុខនេះ តំបន់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន និងរាយប៉ាយ សូមប្រុងប្រយ័ត្ន ចំពោះផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ក្រោយភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ បង្កឲ្យផ្ទះពលរដ្ឋ និងផ្សារសាលាក្រៅជន់លិច…

ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅស្រុកសាលាក្រៅ បានបង្កឲ្យមានជំនន់ទឹកភ្លៀងរយៈពេលខ្លី ជន់លើផ្លូវ ០២កន្លែង ប្រវែងប្រហែល ៦០០ ម ជន់ចូលផ្ទះប្រជាពលរដ្ឋ ០៦ខ្នងផ្ទះ និងទឹកជន់ក្នុងផ្សារសាលាក្រៅ ស្ថិតក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕

ខ្យល់ប្ដូរទិសជាបណ្ដើរៗ ពីនិរតីបង្ហាញថា រដូវវស្សា នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភាខាងមុខ សូមប្រុងប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ៣៣ខ្នង និងសាលារៀន២ខ្នង រងការខូចខាត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ វេលាម៉ោងប្រមាណ ១៧និង០០នាទី មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣៣ខ្នង និងសាលារៀន ០២ខ្នង ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…

ភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលផ្ទះពលរដ្ឋចំនួន៣ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ វេលាម៉ោង ៦និង៣០នាទី មានភ្លៀងធ្លាក់លាយ និងខ្យល់កន្រ្តាក់ ធ្វើឲ្យរបើកដំបូលផ្ទះចំនួន ០១ខ្នង ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន និងក្រុងព្រះវិហារ ចំនួន០២ខ្នង…

សូមប្រុងប្រយ័ត្ន! ចំពោះខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ចាប់ពីថ្ងៃទី២១-២៧ ខែមេសានេះ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

បន្ទាប់ពីភ្លៀងមួយមេធំរួចធ្វើឲ្យលិចផ្លូវមួយចំនួននៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតខ្លាំង មានបរិមាណទឹកភ្លៀងកម្ពស់ ៨៧.៥ មម បណ្តាលឲ្យលិចផ្លូវក្នុងក្រុងមួយចំនួននៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕  

ល្ងាចនេះភ្លៀងធ្លាក់កម្រិតខ្សោយ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះថា ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

ភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះសង្កត់ក្មេងប្រុសម្នាក់​ស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ រងការខូចខាត និងរលំផ្ទះសង្កត់លើក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ករណីគ្រោះធម្មជាតិខាងលើនេះ ១-ឃុំរហាត់ទឹក…