ផ្ទះ ព័ត៌មានជាតិ ភ្លៀងលាយខ្យល់...

ភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះសង្កត់ក្មេងប្រុសម្នាក់​ស្លាប់

0

បន្ទាយមានជ័យ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ រងការខូចខាត និងរលំផ្ទះសង្កត់លើក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ករណីគ្រោះធម្មជាតិខាងលើនេះ ១-ឃុំរហាត់ទឹក របើកដំបូលផ្ទះ ០១ខ្នង នៅភូមិថ្នល់បត់ ផ្ទះ១២×៧ របើកស័ង្កសីចំនួន ៣០សន្លឹក
និងឃុំសឿ នៅភូមិបល្ល័ង្កជ្រៃ ប៉ះពាល់លំនៅឋានចំនួន ០៦ខ្នង(ធ្ងន់ធ្ងរ) ខូចស័ង្កសី ១៧០សន្លឹក ។ តាមការបញ្ជាក់បន្ថែមទៀតរបស់ក្រសួងថា ក្នុងនោះក៏បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ០៥ឆ្នាំ បានស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមូលហេតុ ផ្ទះរលំសង្កត់ផងដែរ ៕

មតិយោបល់