ព័ត៌មានជាតិ

ភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៣ឃុំ រងការខូចខាត នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង១០នាទី មានភ្លៀងធ្លាក់កម្រិតមធ្យមទៅបង្គួរ លាយឡំនិងខ្យល់កន្រ្តាក់ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៣ឃុំ ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ករណីគ្រោះធម្មជាតិខាងលើនេះ ១-ឃុំតាផូ ប៉ះពាល់ផ្ទះពលរដ្ឋចំនួន០២ខ្នង របើកស័ង្កសី ៣៤សន្លឹក
២-ឃុំស្វាយចេក ប៉ះពាល់ផ្ទះចំនួន ០១ខ្នង របើកស័ង្កសី ០២សន្លឹក និង៣-ឃុំទ្រាស ខូចខាតផ្ទះចំនួន ០១ខ្នងទាំងស្រុង ៕

មតិយោបល់