កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតខ្យល់កន្ត្រាក់មួយ បានកើតឡើង និងបានវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បណ្តាលមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ និងស្រាល។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តកំពត៕
ព័ត៌មានជាតិ
មតិយោបល់