លួចម៉ូតូគេបាន១០ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន!

ភ្នំពេញៈ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាច់សោ.កម៉ូតូពីក្នុងផ្ទះជនរងគ្រោះ កាលពីវេលាម៉ោង៨ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៧២H ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ភាព សុភាវត្តី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុខាងលើ។…

ម៉ូតូ២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញៈ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ​ ព្រៃវែង​ 1M-6269 បុក​ជាមួយ​ម៉ូតូសង់០៧ ស្លាកលេខ​ កណ្ដាល​ 1B-7888។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២យប់ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។…

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យមួយសម្បុក ក្នុងការបង្ក្រាបជាក់ស្ដែងករណីឆក់ទូរស័ព្ទ

ភ្នំពេញៈ ក្រុមជនសង្ស័យវ័យក្មេង២នាក់ និងបក្ខពួក៤នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅក្នុងករណីជាក់ស្ដែង ឆក់ទូរស័ព្ទពីជនរងគ្រោះ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងសាំងតេលា ផ្លូវ៥៩៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។…

លួចតភ្លើងឆក់ត្រីទុកចោល ឆក់ក្មេងប្រុសអាយុ១១ឆ្នាំស្លាប់ម្នាក់ ៦ថ្ងៃក្រោយត្រូវឃាត់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅធ្វើត្រាប់ និងរុករកវត្ថុតាងនៅកន្លែងកើតហេតុ កាលពីវេលារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨បន្ទាប់ពី ធ្វើសកម្មភាពលួចតភ្លើង ឆក់ត្រីនៅក្នុងស្រះមួយកន្លែងហើយ ទុកចោលបណ្តាលអោយឆក់ក្មេងអាយុ១១ឆ្នាំ ស្លាប់ម្នាក់ ហេតុការណ៍ឆក់ស្លាប់នេះបានកើតឡើងតាំងពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងដីឡូត៍មួយកន្លែង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ ។…

រថយន្តហ៊ីយ៉ាន់ដាយដឹកអំបិល ប៉ះគូទឡិចស៊ីសរងការខូចខាត រួចបួងចង្កូតឡើងឃឿនទ្រូងផ្លូវទៅមុខលែងរួច

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកអំបិលមួយគ្រឿង បុកគូទឡិចស៊ីសខូចខាតកំណាត់ក្រោយ រួចបួងចង្កូតមកឆ្វេងដៃឡើងទ្រូងផ្លូវទៅមុខលែងរួច កាលពីវេលាម៉ោង៧និង៤៩នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុនការ៉ាស់សាំងសូគីមិច ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0284។ រថយន្តរងគ្រោះម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ…

​លួចម៉ូតូចំម៉ូតូមន្រ្តីរាជការ ​ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនបានបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូម៉ាកGTRZXMរបស់ជនរងគ្រោះជាមន្ត្រីរាជការ ខណៈដែលគាត់រវល់លើកទឹកកកចូលផ្ទះដោយមិនបានដកសោចេញពីម៉ូតូ។ ហេតុការណ៍បាត់ម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខគ្មាន ក្រុមទី៤ ភូមិ​ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះម្ចាស់មូតូឈ្មោះ ហ៊ុល ភក្តី ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១២…

បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់ជើងស្តាំ គួរឲ្យសង្វេគ

ភ្នំពេញៈ បុរសជាជនអនាថាវ័យ៣៧ឆ្នាំម្នាក់ ដើរឆ្លងផ្លូវត្រូវរថយន្តបុកបាក់ជើងស្តាំយ៉ាងសង្វេគ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ជួយហៅរថយន្តសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចតាមបណ្តោយផ្លូវបុរីអង្គរ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ស្នា អាយុ៣៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (ជាជនអនាថា)។ បុរសខាងលើបានឲ្យដឹងថានៅ…

Update៖ អគ្គិភ័យឆេះបន្ទប់រៀបអាសនៈ ផ្អើលរថយន្តបាញ់ពន្លត់អគ្គិភ័យអស់៤គ្រឿងទើបរលត់

ភ្នំពេញៈ អគ្គិភ័យឆេះបន្ទប់រៀបអាសនៈ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៦៥F ផ្លូវលេខ២A បុរីលឹមឈាងហាក់ ក្រុមទី១១ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចឲ្យដឹងថាអគ្គិភ័យឆាបឆេះផ្ទះខាងលើ(បន្ទប់រៀបអាសនៈ)ទទួលបានព័ត៌មានភ្លាមកម្លាំងខណ្ឌប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការបំផុសដល់ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុជួយបាញ់ទឹកពន្លត់ភ្លាមៗប្រើឡានទឹកអគ្គិយអស់ចំនួន៤គ្រឿង១គ្រឿងជារថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវបានបាញ់ពន្លត់រលត់ជាស្ថាពរ។ ម្ចាស់ផ្ទះឈ្មោះ នួន ស៊ីខន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ…

២នាក់ប្តីប្រពន្ធទើបតែទិញផាស់អាប់ ត្រូវរថយន្តបុកពេញទំហឹង រងរបួសធ្ងន់​!

ភ្នំពេញៈ ២នាក់ប្តីប្រពន្ធទើបតែទិញផាស់អាប់មួយគ្រឿងបើកក្នុងថ្ងៃនេះក៏ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ទាំង២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរសាលាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រថយន្តម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2​O-6850 បើកដោយបុរសម្នាក់។ ចំណែកផាស់អាប់ ពណ៌ស ជិះ២នាក់ប្តីប្រពន្ធ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា…

ក្រុមចោរអស់លក្ខណ៍ ៣នាក់ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះបញ្ជូនចូលប៉ុស្តិ៍

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ដេញចាប់បានជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ទពីជនរងគ្រោះ មិនបានសម្រេច កាលពីវេលាម៉ោង៨ និង៣៩នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កតា់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ជនសង្ស័យទាំង៣នាក់នោះ ទី១ឈ្មោះ ជា…