ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង នៅខេត្តកណ្ដាល…

កណ្តាល:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា (ព័ត៌មាន​លម្អិត​)​ ថ្ងៃសោរ៍ ១៣រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៣ វេលា​ម៉ោង​ ១០:៤០​ នាទីព្រឹក​ មានករណីអគ្គិភ័យឆេះផ្ទះអស់ចំនួន០២ខ្នង និងរោងគោ​ រោលជញ្ជាំងផ្ទះល្វែងមួយជំហៀងនៅចំណុចភូមិកោះទៀវ(ក)…

អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូចេញទៅធ្វើការត្រូវរថយន្តដឹកទឹកបរិសុទ្ធបុកបណ្តាលអោយស្លាប់បន្សល់ទុកកូន៤នាក់…

ភ្នំពេញ:មានករណីស្ត្រីជាផ្នែកចាក់សាំងក្រុមហ៊ុនមួយបានស្លាប់ ពេលជិះម៉ូតូម៉ាក SMASH-Vពីបន្ទប់ជួលច្បារអំពៅទៅកន្លែងធ្វើការម្តុំផ្លូវ៣១០ ត្រូវបានរថយន្តកូរ៉េរបស់ក្រុមហ៊ុនទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 3F-3492 រេចង្កូតបុកកិនម៉ូតូអូសចូលក្រោមរថយន្តបុកទម្លុះរបងការដ្ឋាន ធ្លាក់ចូលក្នុងពុម្ភសរសរគ្រឹះការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៣ ចំណែកតៃកុងរថយន្តបានគេចខ្លួនបាត់ស្រមោលសពស្ត្រីរងគ្រោះឈ្មោះ ស្រី ម៉ាច អាយុ៤៧ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ករណីគ្រឿងញៀន…

ព្រះសីហនុ:នៅថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរ​បា​លក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ក្រុម០៨ ភូមិ០៣ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖ ១-ឈ្មោះ…

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងអុកឡុកបង្ហោះម៉ូតូដេញវៃគ្នាផ្អើលពេញផ្លូវ…

កណ្តាល:រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយរលំបានឃាត់ខ្លួនក្មេងទំនើងមួយក្រុបន្ទាប់ពីដេញវៃគ្នាពេញផ្លូវ ។លោកវរសេនីយ៍ យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដាក់បញ្ជាដាច់ណាត់តែម្តងគឺមិនអនុញ្ញាត្តិអោយក្រុមក្មេងទំនើង បង្ករភាពចលាចល អុកឡុក បង្ហោះម៉ូតូ ដាច់ខាតនៅក្នុងទឹកដីក្រុងតាខ្មៅ ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ១…

កណ្តាល:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅផ្ទុយគ្នា អ្នកលឿង ភ្នំពេញ បណ្តាលអោយស្លាប់១នាក់ស្រី និង ខូចខាតម៉ូតូស្រាល១គ្រឿង និងរថយន្ត១គ្រឿងស្រាល នៅថ្ងៃចន្ទ័១ រោច ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែ…

ករណីរថយន្តបុកគ្នាជាមួយរ៉ម៉កកង់បីបណ្កាលអោយក្រឡាប់ តាមបណ្តោយផ្លូវលេខ២១…

កណ្តាល:(ពត័មានបឋម)នារសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុក ជាមួយ រម៉កកង់បី បណ្តាលអោយអ្នកបើកកង់បីរបួស ចំណុច មុខច្រកចូលបុរី សេរីមង្គល ស្ថិតក្នុងភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមៗលោកអធិការ បានចាត់អោយកម្លាំងជំនាញចរាចរណ៍ ចុះទៅអត្តរាគមន៍ជូនពលរដ្ឋភ្លាមៗ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជានារី២នាក់ករណីជួញដូរខុសច្បាប់នូវសារធាតុញៀន…

កណ្តាល:យោងតាមផេកកងរាជអាវុធហត្ថខេត្តកណ្តាលបានអោយដឹងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទស្រី។ +វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន ចំនួន ៥៥កញ្ចប់,…

ករណីរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ…

កណ្តាល:យោងតាមផេកHotline117បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ឡានក្រឡាប់លើសួនទ្រូងផ្លូវ ត្រូវបាននគរបាលចុះអន្តរាគមន៍នៅវេលាម៉ោង ១៦:០២ នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគុបកព្ចាក់រថយន្តបណ្តាលអោយរងការខូចខាត…

កណ្តាល:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែបឋមសាឍ ឆ្នាំថោ បញ្ចស័កព.ស២៥៦៧ត្រូវនិងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ ករណី: ធ្វើឲ្យខូចខាតដោយចេតនា(គុបកញ្ចក់រថយន្ត)កើតហេតុៈថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង១៥និង០០នាទីស្ថិតចំណុចភូមិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។មានជនរងគ្រោះចំនូន០៤នាក់÷ ១.ឈ្មោះលី មិញថាំង…

អនិច្ចាណាស់!ករណីប្តីប្រពន្ធជិះម៉ូតូឌុបគ្នាពីខេត្តតាកែវយកទាមកលក់នៅផ្សារដើមគរត្រូវរថយន្តបុកបណ្តាលអោយស្លាប់ទាំងពីរនាក់…

កណ្តាល:(ពត័មានបឋម)ករណី២នាក់ប្តីប្រពន្ធ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាពីខេត្តតាកែវ យកទាក្តាមមកលក់នៅផ្សារដើមគរ ត្រូវរថយន្តបុកបណ្តាលអោយស្លាប់ទាំង២នាក់នាវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕