ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងអុកឡុកបង្ហោះម៉ូតូដេញវៃគ្នាផ្អើលពេញផ្លូវ…

កណ្តាល:រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្វាយរលំបានឃាត់ខ្លួនក្មេងទំនើងមួយក្រុបន្ទាប់ពីដេញវៃគ្នាពេញផ្លូវ ។លោកវរសេនីយ៍ យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដាក់បញ្ជាដាច់ណាត់តែម្តងគឺមិនអនុញ្ញាត្តិឲ្យក្រុមក្មេងទំនើង បង្ករភាពចលាចល អុកឡុក បង្ហោះម៉ូតូ ដាច់ខាតនៅក្នុងទឹកដីក្រុងតាខ្មៅ ។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មតិយោបល់