ភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ ២ខ្នង

ឧត្តរមានជ័យៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង នៅភូមិតាប៉ែន ឃុំពង្រ និងភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕

ប្រុងប្រយ័ត្នផង! មនុស្ស ២នាក់រងរបួស និងផ្ទះ ៦ខ្នង រងការខូចខាត ដោយខ្យល់កន្រ្តាក់

ឧត្តរមានជ័យៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៦ខ្នង និងរងរបួសមនុស្សចំនួន ០២នាក់ ស្ថិតនៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

ភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឲ្យផ្ទះពលរដ្ឋ ១៦២ខ្នងរងការប៉ះពាល់

បាត់ដំបងៈ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ ដោយខ្យល់កន្រ្តាក់ខ្លាំង ដែលធ្វើឲ្យប៉ះពាល់ខ្លាំង-តិចនៅផ្ទះប្រជាជនចំនួន ១៦២ខ្នង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ផ្ទះពលរដ្ឋរងការខូចខាតចំនួន៣ខ្នង

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានករណីខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សម្នាក់ និងប៉ះពាល់ផ្ទះប្រជាពលពលរដ្ឋចំនួន០៣ខ្នង ស្ថិតនៅក្នុងភូមិអូរចាប់ត្រី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

សូមប្រុងប្រយ័ត្ន! ករណីភ្លៀងបណ្ដាលឲ្យរន្ទះបាញ់ងាប់គោ ២ក្បាល និងខ្យល់កន្ត្រាក់ខូចខាតផ្ទះ ៥៥ខ្នង

កំពង់ធំៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីយប់ ស្ថិតនៅស្រុកកំពង់ស្វាយមានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់ចំនួន០១លើក និងករណីរន្ទះបាញ់ចំនួន ០១លើក។ ១.ករណីខ្យល់កន្រ្តាក់បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើនិង ៥៥ខ្នងរួមមាន: -ឃុំដំរីស្លាប់៖ ខូចខាតរបើកដំបូលផ្ទះចំនួន ០៥ខ្នង។ -ឃុំនីពេជ៖ ខូចខាតរបើកដំបូលផ្ទះចំនួន ២៩ខ្នង របើកដំបូលសាលារៀនចំនួន០១ខ្នងនិងរលំផ្ទះទាំងស្រុងចំនួន០២ខ្នង។ -ឃុំសានគរ៖…

យប់មិញខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ បណ្តាលឲ្យរលំដើមម៉ៃសាក់ នៅមន្ទីរពេទ្យខេត្តក្រចេះ សង្កត់រថយន្ត ០១គ្រឿង

ក្រចេះ: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ មានខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ បណ្តាលឲ្យរលំដើមម៉ៃសាក់ នៅមន្ទីរពេទ្យខេត្តក្រចេះ សង្កត់រថយន្ត ០១គ្រឿង នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕

ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះពលរដ្ឋ រងការខូចខាត នៅខេត្តក្រចេះ

ក្រចេះ: យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា​ កាលពីវេលាម៉ោង៨និង៣០នាទី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាពេលយប់ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង នៅភូមិថ្មហាលវាល ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ៕

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងការខូចខាតផ្ទះពលរដ្ឋចំនួន ១៤ខ្នង នៅក្រុងសំរោង

ឧត្តរមានជ័យៈ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ស្ថិតនៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ២ខ្នងរងការខូចខាត

ឧត្តរមានជ័យៈ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ស្ថិតនៅភូមិយ៉ក និងភូមិអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ក្រុមការងារព្រៃឈើ កំពុងកាត់ដកហូតដើមឈើ ដែលដួលរលំដោយសារខ្យល់កន្រ្តាក់ ក្នុងរមណីយដ្ឋានអង្គរ

សៀមរាបៈ យោងតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមឈើមួយចំនួន បានដួលរលំក្នុងបរិវេណប្រាសាទតាព្រហ្ម និងទីកន្លែងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់កន្រា្ដក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ការដួលរលំដើមឈើនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រាសាទ ឬអាយុជីវិតណាមួយឡើយ។ បច្ចុប្បន្នក្រុមការងារកាត់ក្រីមែកឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បាននិងកំពុងចុះកាត់ និងសម្អាតដកហូតដើមឈើទាំងនោះ…