ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីភ្លៀងបណ្ដាលឲ្យរន្ទះបាញ់ងាប់គោ ២ក្បាល និងខ្យល់កន្ត្រាក់ខូចខាតផ្ទះ ៥៥ខ្នង

កំពង់ធំ: នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីយប់ ស្ថិតនៅស្រុកកំពង់ស្វាយមានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់ចំនួន០១លើក និងករណីរន្ទះបាញ់ចំនួន ០១លើក។
១.ករណីខ្យល់កន្រ្តាក់បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើនិង ៥៥ខ្នងរួមមាន:
-ឃុំដំរីស្លាប់៖ ខូចខាតរបើកដំបូលផ្ទះចំនួន ០៥ខ្នង។
-ឃុំនីពេជ៖ ខូចខាតរបើកដំបូលផ្ទះចំនួន ២៩ខ្នង របើកដំបូលសាលារៀនចំនួន០១ខ្នងនិងរលំផ្ទះទាំងស្រុងចំនួន០២ខ្នង។
-ឃុំសានគរ៖ ខូចខាតរបើកដំបូលផ្ទះចំនួន១៤ខ្នង របើកជញ្ជាំងផ្ទះចំនួន០៣ខ្នង និងរលំផ្ទះទាំងស្រុងចំនួន០១ខ្នង។
២.ករណីរន្ទះបាញ់បណ្តាលឲ្យងាប់គោអស់ចំនួន២ក្បាល ស្ថិតនៅ ភូមិនីពេជ(ក) ឃុំនីពេជ។
-ម្ចាស់ឈ្មោះ ធ្លក ឆាត់ ភេទស្រី អាយុ ៥៩ឆ្នាំ៕

មតិយោបល់